បុរស​ម្នាក់​សង្ស័យ​​បែក​ថ្នាំឡើង​ទៅ​លើដំបូល​ផ្ទះ​ជួលប្រុត​លោត​ផ្លោះ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ បណ្ដាល​ឱ្យ​រង​របួស​

ភ្នំពេញ ៖ កាលពីវេលាម៉ោង០៩យប់ថ្ងៃទី១១ តុលា លើផ្លូវបេតុងអត់លេខ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ បុរសដែលសង្ស័យបែកថ្នាំមានឈ្មោះតុ មុំ  អាយុ២៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកណើតនៅភូមិបឹងព្រោះ ឃុំក្រញូង ស្រុកកំចាយមារ ព្រៃវែង ។ មុនពេលកើតហេតុកើតហេតុ ពួកគាត់ពីរនាក់បងប្អូនបាននាំគ្នាផឹកស្រាថ្នាំអស់ចំនួន៣លីត្រ លុះដល់ពេលផឹករួច ជនរងគ្រោះបានចូលទៅសំងំក្នុងបន្ទប់ជួលបាត់ទៅ លុះដល់ពេលកើតហេតុខាងលើ ស្រាប់តែ បុរសខាងលើនេះ បានស្រែករវើរវាយផ្អើលគេឯងហើយបានឡើងទៅលើដំបូលផ្ទះជួល ផ្លោះពីផ្ទះមួយទៅផ្ទះមួយ រួចហើយ ក៍បានលោតទំលាក់ខ្លួនមកខាងក្រោមបណ្តាលឲ្យរបួសបែកមាត់និងបាក់ធ្មេញសន្លប់ស្ដូកស្ដឹង ។

ភ្លាមៗនោះ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានព្រមទាំងកម្លាំង អាវុធហត្ថខណ្ឌមានជ័យ ចុះមកមើល លុះសមត្ថកិច្ចចុះមកដល់ស្រាប់តែបុរសរូបនោះបានដឹងខ្លួនវិញ រួចនិយាយរវើរវាយ កាយវិការចុះឡើងៗ ៕

បុរស​ម្នាក់​សង្ស័យ​​បែក​ថ្នាំឡើង​ទៅ​លើដំបូល​ផ្ទះ​ជួលប្រុត​លោត​ផ្លោះ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ បណ្ដាល​ឱ្យ​រង​របួស​ បុរស​ម្នាក់​សង្ស័យ​​បែក​ថ្នាំឡើង​ទៅ​លើដំបូល​ផ្ទះ​ជួលប្រុត​លោត​ផ្លោះ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ បណ្ដាល​ឱ្យ​រង​របួស​ បុរស​ម្នាក់​សង្ស័យ​​បែក​ថ្នាំឡើង​ទៅ​លើដំបូល​ផ្ទះ​ជួលប្រុត​លោត​ផ្លោះ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ បណ្ដាល​ឱ្យ​រង​របួស​