ប្រពន្ធ​មន្ត្រីនគរបាល​ម្នាក់ ត្រូវគេ​សម្លាប់​ទម្លាក់​ក្នុង​ទឹក​ប្រឡាយ

 (ប៉ៃលិន)៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។ សពស្ត្រីរងគ្រោះខាងលើ មានឈ្មោះ កូវ ស៊ីវហេង អាយុ២៥ឆ្នាំ រស់នៅក្នុង ភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវជាប្រពន្ធរបស់ឈ្មោះ ទូច ជិនលី ជានាយរងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់អូតាវ៉ៅ។
តាមការពិនិត្យដំបូងនៅកន្លែងកើតហេតុ កម្លាំងនគរបាលបានរកឃើញម៉ូតូ១គ្រឿង ម៉ាក Smash Rivo ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1.1081 បានធ្លាក់ចូលក្នុងជង្ហុកមួយយ៉ាងធំ ចំកណ្ដាលផ្លូវ ហើយឃើញមានដុំថ្មជាច្រើនដុំ ប្រឡាក់ដោយឈាម ធ្លាក់នៅ រាយប៉ាយពីចំណុចជង្ហុកម៉ូតូធ្លាក់ មកដល់ចំណុចដែលសាកសពស្ថិតនៅ ចំងាយ២០ ម៉ែត្រពីគ្នា។
ករណីហេតុការណ៍ដ៏ឃោរឃៅនេះ ត្រូវកម្លាំងនគរបាលមូលដ្ឋានបាន និងកំពុងមមាញឹក ដុតដៃដុតជើងស្វែងរកមុខជនបង្ក ដើម្បីចាប់យកទៅផ្តន្ទាទោសតាមច្បាប់៕
ប្រពន្ធ​មន្ត្រីនគរបាល​ម្នាក់ ត្រូវគេ​សម្លាប់​ទម្លាក់​ក្នុង​ទឹក​ប្រឡាយ ប្រពន្ធ​មន្ត្រីនគរបាល​ម្នាក់ ត្រូវគេ​សម្លាប់​ទម្លាក់​ក្នុង​ទឹក​ប្រឡាយ ប្រពន្ធ​មន្ត្រីនគរបាល​ម្នាក់ ត្រូវគេ​សម្លាប់​ទម្លាក់​ក្នុង​ទឹក​ប្រឡាយ