ជនល្មើស​ពីរ​នាក់ ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ រឿង​សហាយស្មន់​ឈាន​ដល់​សម្លាប់​មនុស្ស​ច្រក​បាវ ៖ ប្តី​៣០​ឆ្នាំ និង​ប្រពន្ធ​២០​ឆ្នាំ

(កណ្ដាល)៖ នៅថ្ងៃទី១២ ខែតុលា បានប្រកាសសាលក្រមផ្តន្ទាទោសប្តី ដាក់ពន្ធនាគាររយៈពេល៣០ឆ្នាំ និង ប្រពន្ធ ដាក់ ពន្ធនាគារ រយៈពេល២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
ហេតុការណ៍ឃាតកម្មដ៏ព្រៃផ្សៃនេះ កើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល  ។
ជនដៃដល់ជាប្តីមានឈ្មោះ ខេម ខេង អាយុ២៩ឆ្នាំនិងប្រពន្ធ ឈ្មោះចាប សុខជឿន អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦។
នៅដំណាក់កាលសមត្ថកិច្ច ឈ្មោះ ខេម ខេង បានសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែន ដោយមូលហេតុ ឈ្មោះ លៃ លីន លបលួច ទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនក៍តាមទាន់ ពេលអ្នកទាំងពីរ អោបថើបគ្នា។ បន្ទាប់មកខ្លួនបានប្រាប់ប្រពន្ធឲ្យទូរស័ព្ទហៅឈ្មោះ លៃ លីន មកដើម្បីសម្លាប់៕

ជនល្មើស​ពីរ​នាក់ ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ រឿង​សហាយស្មន់​ឈាន​ដល់​សម្លាប់​មនុស្ស​ច្រក​បាវ ៖ ប្តី​៣០​ឆ្នាំ និង​ប្រពន្ធ​២០​ឆ្នាំ ជនល្មើស​ពីរ​នាក់ ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ រឿង​សហាយស្មន់​ឈាន​ដល់​សម្លាប់​មនុស្ស​ច្រក​បាវ ៖ ប្តី​៣០​ឆ្នាំ និង​ប្រពន្ធ​២០​ឆ្នាំ