ប្រទះឃើញ​សាកសព មនុស្ស​ប្រុស​ស្លាប់ អណ្តែត​ទឹកទន្លេ

កណ្តាល : ការភ្ញាក់់ផ្អើលទាំងព្រឹកប្រលឹម ដោយមានប្រជាពលរដ្ឋជាច្រើននាក់នាំគ្នា ចោមរោមមើលសាកសពមនុស្សប្រុស ម្នាក់ស្លាប់អណ្តែតទឹកទន្លេ ហេតុការណ៍នេះនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅក្នងទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះះដែលស្លាប់នេះមានឈ្មោះ ជន វាសនា អាយុ២៥ឆ្នាំ ហៅអាងោ មានទីលំនៅរស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានជំងឺសរសៃប្រសាទ ប្រចាំកាយ។
ក្រោយពីបានពិនិត្យលើខ្លួនសាកសព មិនឃើញមានអ្វីប្លែក ឬពាក់ព័ន្ធករណីផ្សេងឡើយ ហើយបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ប្រទះឃើញ​សាកសព មនុស្ស​ប្រុស​ស្លាប់ អណ្តែត​ទឹកទន្លេ