ក្រសួង​សាធារណការ​ពិន័យ​រថ​យន្ត​ល្មើស​បាន​ជាង ៤២៥ លាន​រៀល និពន្ធដោយ : ស៊ុំ សុជាតិ       October-12-2016, 5:48 pm         393

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​សាធារណការ​ពិន័យ​រថ​យន្ត​ល្មើស​បាន​ជាង ៤២៥ លាន​រៀលរូបពីហ្វេសប៊ុកក្រសួងសាធារណៈនិងដឹកជញ្ជូនភ្នំពេញ៖ ក្រសួង​សាធារណការ និង​ដឹក​ក​ជញ្ជូន ក្នុង​ខែកញ្ញា​នេះ បានធ្វើ​ការពិន័យ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់ ១៣៧គ្រឿង និង​ពិន័យ​ជា​ប្រាក់​បាន​ជាង ៤២៥លាន​រៀល។ នេះ​បើតាម​របាយការណ៍​ប្រចាំខែ​របស់​ក្រសួង​សាធារណៈ និង​ដឹកជញ្ជូន។

របាយការណ៍​បូកសរុប រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ដែល​ត្រូវបាន​ឃាត់ខ្លួន និង​ផាកពិន័យ ប្រចាំ​ខែកញ្ញា របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហាញថា​ក្រសួង បាន​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ចំនួន១៣៧គ្រឿង និង​ពិន័យ​ជា​ប្រា​ក់បាន​ចំនួន ៤២៥.៦២៦.០០០រៀល។

របាយការណ៍​ដដែល​បានបញ្ជាក់​ផងដែរ​ថា រថយន្ត​ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ចំនួន ៤៨គ្រឿង ដោយ​ប្រៀប​ជាមួយនឹង​ខែសីហា ដែលមាន​ត្រឹមតែ ៨៩គ្រឿង​ប៉ុណ្ណោះ។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ មាន​រថយន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​គឺមាន​ចាប់ពី ៤តោន រហូតដល់ ៣៤តោន។

កន្លងទៅ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់​លើកឡើងធ្ងន់ៗថា ក្រសួង​និង​ចាត់វិធានការ ចំពោះ​រថយន្ត​ដែល​ល្មើសច្បាប់​ទាំងអស់ ទោះបីជា​រថយន្ត​អ្នកតូច​ក្ដី រថយន្ត​របស់​អ្នកធំ​ក្ដី។ លោក​ស៊ុន ចាន់ថុល ធ្លាប់​អះអាងថា ទាំង​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ទាំងអស់ ភាគច្រើន​ត្រូវបាន​ខូចខាត​ព្រោះតែ​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ​តែម្ដង៕