រឿង​ “​ស្តេច​”​ ឬ​ “​មេ​”​ មិន​ស្គាល់ឈ្មោះ​ផ្កាយ​៣​ សុខ​ ខេ​ម​រិ​ន្ទ​ និង​ផ្កាយ​២​ ឧកញ៉ា​ ឌួ​ង​ ងៀប​ ជា​ “​កូនចៅ​”​ បាន​ច្បាស់​

​អាច​និយាយ​បាន​ថា​ ជា​ "​ទម្លាប់​ខ្ជីខ្ជា​"​ របស់​មន្ត្រី​តាក់តែង​ព្រះរាជក្រឹត្យ​ និង​អនុក្រឹត្យ​ ឬ​មន្ត្រី​ក្រោម​ឱវាទ​ជា​ "​កូនចៅ​"​ មានឈ្មោះ​សូរ​តែ​មួយ​ ប៉ុន្តែ​សរសេរ​បាន​ពីរ​យ៉ាង​ផ្សេង​គ្នា​ស្រេច​នឹង​ចិត្ត​ ឬ​ក៏​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឬ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​ជា​ "​មេ​"​ មិន​ស្គាល់ឈ្មោះ​លោក​ផ្កាយ​៣​ប៉ូលិស​ សុខ​ ខេ​ម​រិ​ន្ទ​ និង​លោក​ផ្កាយ​២​ប៉ូលិស​ ឧកញ៉ា​ ឌួ​ង​ ងៀប​ ត្រូវជា​ "​កូនចៅ​"​ បាន​ច្បាស់លាស់​ ។​ ព័ស្តុតាង​ជាក់ស្តែង​មាន​ដូច​ខាងក្រោម​ ៖

រឿង​ “​ស្តេច​”​ ឬ​ “​មេ​”​ មិន​ស្គាល់ឈ្មោះ​ផ្កាយ​៣​ សុខ​ ខេ​ម​រិ​ន្ទ​ និង​ផ្កាយ​២​ ឧកញ៉ា​ ឌួ​ង​ ងៀប​ ជា​ “​កូនចៅ​”​ បាន​ច្បាស់​

១-​ដោយ​មិន​បាន​ទ្រង់​យល់​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​ប្រធាន​ព្រឹទ្ធសភា​ ឬ​ប្រធានរដ្ឋសភា​ ឬ​នាយក​រដ្ឋមន្ត្រី​អ្វី​នោះ​ឡើយ​ លោក​ ឌួ​ង​ ងៀប​ ជា​ឈ្មួញ​រកស៊ី​ល្បីឈ្មោះ​ម្នាក់​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៨/៥៥៧​ ចុះ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០០៨​ ពោល​គឺ​ពាក្យ​ថា​ "​ឌួ​ង​"​ ត្រូវ​បាន​សរសេរ​នឹង​អក្សរ​ "​ឌ​"​ ។​

រឿង​ “​ស្តេច​”​ ឬ​ “​មេ​”​ មិន​ស្គាល់ឈ្មោះ​ផ្កាយ​៣​ សុខ​ ខេ​ម​រិ​ន្ទ​ និង​ផ្កាយ​២​ ឧកញ៉ា​ ឌួ​ង​ ងៀប​ ជា​ “​កូនចៅ​”​ បាន​ច្បាស់​

​ក្រៅពី​ជា​អ្នកជំនួញ​មាន​ងារ​ជា​ឧកញ៉ា​ គឺ​លោក​ឧកញ៉ា​ ឌួ​ង​ ងៀប​ (​សរសេរ​តាម​ឈ្មោះ​ក្នុង​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ឧកញ៉ា​)​ ក៏​ជា​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៥៥៣​ផង​ដែរ​ ប៉ុន្តែ​ឈ្មោះ​នៅ​ក្នុង​ក្របខ័ណ្ឌ​ប៉ូលិស​សរសេរ​ពាក្យ​ថា​ "​ឌួ​ង​"​ នឹង​អក្សរ​ "​ដ​"​ ទៅ​វិញ​ ។​

រឿង​ “​ស្តេច​”​ ឬ​ “​មេ​”​ មិន​ស្គាល់ឈ្មោះ​ផ្កាយ​៣​ សុខ​ ខេ​ម​រិ​ន្ទ​ និង​ផ្កាយ​២​ ឧកញ៉ា​ ឌួ​ង​ ងៀប​ ជា​ “​កូនចៅ​”​ បាន​ច្បាស់​

​ទាំង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ លេខ​៩០៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៤​ តាម​សំណើ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​បាន​តែងតាំង​លោក​ឧត្តមសេនីយ៍​ ដួង​ ងៀប​ ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ ទាំង​ព្រះរាជក្រឹត្យ​របស់​អង្គ​ព្រះមហាក្សត្រ​លេខ​ន​ស​/​រក​ត​/០៦១៤/៧៥៦​ ចុះ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៤​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ជូន​លោក​ឧត្តមសេនីយ៍​ ដួង​ ងៀប​ នោះ​ គឺ​ពាក្យ​ថា​ "​ដួង​"​ ត្រូវ​បាន​សរសេរ​នឹង​អក្សរ​ "​ដ​"​ ទាំងអស់​ ។​

​ដូច្នេះ​ តើ​ការ​សរសេរ​ថា​ "​ឌួ​ង​ ងៀប​"​ និង​ "​ដួង​ ងៀប​"​ មួយ​ណា​ខុស​ និង​មួយ​ណា​ត្រូវ​ពិតប្រាកដ​ ឬ​ក៏​មនុស្ស​តែ​ម្នាក់​មានឈ្មោះ​ពីរ​ អាច​សរសេរ​បាន​ស្រេច​នឹង​ចិត្ត​ ?

រឿង​ “​ស្តេច​”​ ឬ​ “​មេ​”​ មិន​ស្គាល់ឈ្មោះ​ផ្កាយ​៣​ សុខ​ ខេ​ម​រិ​ន្ទ​ និង​ផ្កាយ​២​ ឧកញ៉ា​ ឌួ​ង​ ងៀប​ ជា​ “​កូនចៅ​”​ បាន​ច្បាស់​

២-​ក្នុង​នាម​ជា​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ម្នាក់​ លោក​ឧត្តមសេនីយ៍​ សុខ​ ខេ​ម​រិ​ន​ អត្តលេខ​០១៤៨៤​ ធ្លាប់​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១២/៨៨៧​ ចុះ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១២​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ។​

រឿង​ “​ស្តេច​”​ ឬ​ “​មេ​”​ មិន​ស្គាល់ឈ្មោះ​ផ្កាយ​៣​ សុខ​ ខេ​ម​រិ​ន្ទ​ និង​ផ្កាយ​២​ ឧកញ៉ា​ ឌួ​ង​ ងៀប​ ជា​ “​កូនចៅ​”​ បាន​ច្បាស់​

​ក្រោយមក​ លោក​ឧត្តមសេនីយ៍​ សុខ​ ខេ​ម​រិ​ន​ (​សរសេរ​តាម​ឈ្មោះ​ក្នុង​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១២/៨៨៧​ ចុះ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១២)​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​ប្រធាន​អង្គភាព​តម្រួត​បទបញ្ជា​ ទៅ​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១១៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ (​រក្សា​សរសេរ​ឈ្មោះ​ថា​ សុខ​ ខេ​ម​រិ​ន​ ដែរ​)​ ។​

​ស្រាប់តែ​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ឧត្តមសេនីយ៍​ សុខ​ ខេ​ម​រិ​ន​ អត្តលេខ​០១៤៨៤​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ទ្រង់​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៦/៧៦៧​ ចុះ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ ប៉ុន្តែ​ឈ្មោះ​បែរជា​សរសេរ​ថា​ "​សុខ​ ខេ​ម​រិ​ន្ទ​"​ ទៅ​វិញ​ ។​

​ដូច្នេះ​ តើ​ការ​សរសេរ​ថា​ "​សុខ​ ខេ​ម​រិ​ន​"​ និង​ "​សុខ​ ខេ​ម​រិ​ន្ទ​"​ មួយ​ណា​ខុស​ និង​មួយ​ណា​ត្រូវ​ ឬ​ក៏​ត្រូវ​សរសេរ​ក្នុង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ថា​ "​សុខ​ ខេ​ម​រិ​ន​"​ តែ​ក្នុង​ឋានន្តរស័ក្តិ​ថ្មី​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ត្រូវ​សរសេរ​ថា​ "​សុខ​ ខេ​ម​រិ​ន្ទ​"​ ឬ​ក៏​អាច​សរសេរ​ឈ្មោះ​លោក​ឧត្តមសេនីយ៍​រូប​នេះ​បាន​ទាំង​ពីរ​យ៉ាង​សម្រាប់​មនុស្ស​ម្នាក់​ស្រេច​នឹង​ចិត្ត​ចង់​របស់​អ្នក​សរសេរ​ ?

​ជយោ​ !​ ព្រះរាជាណាចក្រ​អច្ឆរិយៈ​ ៕​

រឿង​ “​ស្តេច​”​ ឬ​ “​មេ​”​ មិន​ស្គាល់ឈ្មោះ​ផ្កាយ​៣​ សុខ​ ខេ​ម​រិ​ន្ទ​ និង​ផ្កាយ​២​ ឧកញ៉ា​ ឌួ​ង​ ងៀប​ ជា​ “​កូនចៅ​”​ បាន​ច្បាស់​

រឿង​ “​ស្តេច​”​ ឬ​ “​មេ​”​ មិន​ស្គាល់ឈ្មោះ​ផ្កាយ​៣​ សុខ​ ខេ​ម​រិ​ន្ទ​ និង​ផ្កាយ​២​ ឧកញ៉ា​ ឌួ​ង​ ងៀប​ ជា​ “​កូនចៅ​”​ បាន​ច្បាស់​

Related

Loading...