ព្រះរាជ​សុខភាព​ព្រះមហាក្សត្រ​ថៃ​ដុនដាប​ខ្លាំង​ សម្រាក​មិន​អាច​កម្រើក​បាន​នៅ​ក្នុង​មន្ទីរពេទ្យ​

​សារព័ត៌មាន​ Time​ បាន​ផ្សាយ​ឲ្យ​ដឹង​ថា​ មន្ត្រី​រាជវាំង​ប្រកាស​កាលពី​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ថា​ ព្រះរាជ​សុខភាព​ព្រះមហាក្សត្រ​ព្រះរាជាណាចក្រ​ថៃ​ Bhumibol​ Adulyadej​ ដែល​គង់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សិរី​រាជ​ ក្នុង​ក្រុង​បាងកក​នោះ​ មាន​ស្ថានភាព​ដុនដាប​ខ្លាំង​ហើយ​ រហូត​ដល់​ថ្នាក់​មិន​អាច​កម្រើក​ព្រះ​កាយ​បាន​ ។​

​មិន​ទាន់​មាន​ប្រភព​ផ្លូវការ​ជាក់លាក់​ណាមួយ​បញ្ជាក់​អំពី​ស្ថានភាព​ធូរស្រាល​នៃ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​ថៃ​នៅឡើយ​ ខណៈ​នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ សារព័ត៌មាន​ Bangkok​ Post​ របស់​ថៃ​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ​នៅ​តែ​មាន​ស្ថានភាព​ដុនដាប​ធ្ងន់ធ្ងរ​ខ្លាំង​ ។​

ព្រះរាជ​សុខភាព​ព្រះមហាក្សត្រ​ថៃ​ដុនដាប​ខ្លាំង​ សម្រាក​មិន​អាច​កម្រើក​បាន​នៅ​ក្នុង​មន្ទីរពេទ្យ​

​ព្រះ​អង្គ​ Bhumibol​ Adulyadej​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ដែល​បាន​យាង​ឡើង​គ្រង​រាជសម្បត្តិ​មិន​តិច​ជាង​៦៦​ឆ្នាំ​នោះ​ បច្ចុប្បន្ន​មាន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា​ហើយ​ ។​

​តាម​ទស្សនាវដ្តី​ Forbes​ បាន​ឲ្យ​ដឹង​ថា​ ព្រះ​អង្គ​ Bhumibol​ Adulyadej​ មានទ្រព្យ​សម្បត្តិ​សកម្ម​ក្នុង​ដំណើរការ​វិនិយោគ​ផ្សេងៗ​ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៣​ ចំនួន​ប្រមាណ​៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

Related

Loading...