អរគុណ Note 7 ផ្ទុះច្រើនពេក Apple ឡើងមួយភ្លែត សង្ឃឹមលក់ដាច់ iPhone ជាង 8 លានគ្រឿងថែមទៀត

អរគុណ Note 7 ផ្ទុះច្រើនពេក Apple ឡើងមួយភ្លែត សង្ឃឹមលក់ដាច់ iPhone ជាង 8 លានគ្រឿងថែមទៀត

ក្រោយពេលដែល SAMSUNG ប្រកាសផ្តាច់ការចេញលក់ Galaxy Note 7 និងប្រាប់ឱ្យអតិថិជនបិទទូរស័ព្ទទុកចោលរួចមក អ្នកប្រើប្រាស់មួយចំនួនរបស់ SAMSUNG ក៏ជឿជាក់ថាកំពុងខកចិត្តយ៉ាងខ្លាំងក្លា។ យ៉ាងណាមុិញតើវាអាចជា អត្ថប្រយោជន៍ដ៏ធំមួយសំរាប់គូប្រកួតប្រជែងដែរឫទេ? បើតាមគិតមើលទៅសំរាប់ត្រកូល Galaxy S7
និង S7 Edge អាចជាតួឯកយ៉ាងសំខាន់នាពាក់កណ្តាលឆ្នាំ 2016 នេះ ហើយចំណែកឯ SAMSUNG
ក៏ខ្លួនបានរំពឹងទុកយ៉ាងចាស់ដៃ ថានឹងវាយលុក Note 7 ចូលទៅក្នុងទីផ្សារបញ្ចប់ឱ្យបានត្រឹមចុងឆ្នាំនេះតែម្តង។
ផ្ទុយទៅវិញលទ្ធផលមិនដូចដែលខាងក្រុមហ៊ុនគិតទុកជាមុននោះទេ ដោយសារតែ Note 7 ជាង 10 គ្រឿងត្រូវបានផ្ទុះនាពេលកន្លងមក ដែលជាហេតុធ្វើឱ្យអតិថិជនសឹងខ្លាចរអាលនឹងមានវានៅក្នុងដៃទៅហើយ។

អរគុណ Note 7 ផ្ទុះច្រើនពេក Apple ឡើងមួយភ្លែត សង្ឃឹមលក់ដាច់ iPhone ជាង 8 លានគ្រឿងថែមទៀត


បើយោងតាមអ្នកវិភាគឈ្មោះ Drexel Hamilton បានប្រាប់ឱ្យដឹងថា យោងតាមការវិភាគរបស់លោកផ្ទាល់ ក្រោយពេលដែល Note 7 បានផ្អាកលក់ ហាងធំៗជាច្រើននៅក្នុងប្រទេសចិន
បាននឹងកំពុងលក់ iPhone 7 Plus ដាច់ខ្លាំងមែនទែន ហើយភាគរយនៃការលក់ក៏បានកើនឡើង
ពី 57% ដល់ទៅ 80% ឯណោះ។ យ៉ាងណាមុិញសំរាប់ SAMSUNG ឯណោះវិញ ពីដំបូងខ្លួនរំពឹងថាក្នុងចុងឆ្នាំនេះ
ពួកគេអាចនឹងលក់ចេញចន្លោះ Note 7 ពី 10-14 លានគ្រឿង លុះក្រោយពេលមានរឿងបែបនេះ វាក៏អាចជាផលប្រយោជន៍មួយយ៉ាងធំ​សំរាប់ Apple ហើយ ប្រភពខាងលើបន្តថា iPhone ជាង 8 លានគ្រឿង
នឹងបន្តលក់ដាច់ខ្លាំងថែមទៀតផង។

ប្រភព: Phone Arena

---------------------------------------

ដោយ: កៅ រក្សា

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
អរគុណ Note 7 ផ្ទុះច្រើនពេក Apple ឡើងមួយភ្លែត សង្ឃឹមលក់ដាច់ iPhone ជាង 8 លានគ្រឿងថែមទៀត

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
អរគុណ Note 7 ផ្ទុះច្រើនពេក Apple ឡើងមួយភ្លែត សង្ឃឹមលក់ដាច់ iPhone ជាង 8 លានគ្រឿងថែមទៀត

ចុះថ្ងៃទី 12 ខែតុលា ឆ្នាំ 2016 ម៉ោង 03:58 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ