ជប៉ុន​ជួប​នឹង​កំណើន​អ្នក​​ស្លាប់​ដោយ​សារ​ធ្វើ​ការ​ហួស​កម្លាំង​

ប្រទេស​ជប៉ុន​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​​នៃ​ចំនួន​ការ​ទាមទារ​សំណង​ជា​ច្រើន ​​​​ចំពោះ​ការ​ស្លាប់​ដោយសារ​ធ្វើ​ការងារ​ហួស​កម្លាំង​​ ឬ​ Karoshi ដែល​ជា​បាតុភាព​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ Salary Man ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ ខ្លាំង​ឡើង​ដល់​​និយោជិក​ក្មេង​ និង​និយោជិក​​ស្ត្រី​។

បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ការងារ​ជប៉ុន​ ការ​ទាម​ទារ​សំណង​ចំពោះ​Karoshi បាន​កើន​ឡើង​ដល់​ចំនួន​មួយ​ខ្ពស់​បំផុត​ គឺ​១,៤៥៦​ក្នុង​ឆ្នាំ​២០១៥​។ ប៉ុន្តែ​បើ​តាម​លោក​ Hiroshi Kawahito អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ការពារ​ជាតិ​សម្រាប់​ជនរងគ្រោះ​ដោយ​Karoshi បាន​លើក​ឡើង​ថា​ តួលេខ​ពិត​ប្រាកដ​ គឺ​មាន​ចំនួន​ច្រើន​ជាង​នេះ​១០​ដង​ ហើយ​រដ្ឋាភិបាល​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​ស្គាល់​នូវ​លទ្ធផល​នេះ​។ លោក​Kawahito ដែល​​ជា​មេធាវី​ដែល​បាន​ធ្វើ​ការងារ​ដោះស្រាយ​ជា​មួយ​Karoshi តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៨០ បាន​លើក​ឡើង​ថា​​ ៩៥​ភាគរយ​នៃ​រឿង​ក្ដី​របស់​លោក​ គឺ​ទាក់​ទង​នឹង​បុរស​វ័យ​កណ្ដាល​ដែល​ធ្វើ​ការ​​នៅ​ក្នុង​ការងារ​ការិយាល័យ​ ចំណែក​បច្ចុប្បន្ន​វិញ​២០​ភាគរយ​ គឺ​ទាក់ទង​នឹង​ស្ត្រី​។

ប្រទេស​ជប៉ុន​មិន​មាន​ការ​កម្រិត​​ស្រប​ច្បាប់​ទាក់ទង​នឹង​ម៉ោង​ធ្វើ​ការ​នោះ​ទេ​ ប៉ុន្តែ​ក្រសួង​ការងារ​ជប៉ុន​ទទួល​ស្គាល់​ប្រភេទ​ពីរ​នៃ​Karoshi គឺទី១​.​ការ​ស្លាប់​ដោយ​ជំងឺ​ដែល​មាន​ជាប់​ទាក់ទង​នឹង​ការ​ធ្វើ​ការងារ​ហួស​កម្លាំង​ និង​ទី​២. ​ការ​ធ្វើ​អត្តឃាត​ដោយ​សារ​ភាព​ស្រ្តេស​នៃ​ការងារ​។ ចំពោះ​ការ​ស្លាប់​ករណី​ទី​១. គេ​អាច​ចាត់​ទុក​បាន​ដោយ​ដូច្នេះ​លុះ​ត្រា​តែ​បុគ្គល​នោះ​បាន​ធ្វើ​ការ​លើស​ម៉ោង​១០០​ម៉ោង​នៅ​ក្នុង​ខែ​មុន​ពេល​ស្លាប់​ ឬ​ក៏​​៨០​ម៉ោង​​ក្នុង​មួយ​​ខែ​​រយៈពេល​៦​ខែ​ជាប់​គ្នា​​មុន​ពេល​ស្លាប់​។ ចំណែក​ការ​ស្លាប់​ក្នុង​ករណី​ទី​២​វិញ​ លុះ​ត្រា​តែ​បុគ្គល​នោះ​បាន​ធ្វើ​ការ​លើស​ម៉ោង​១៦០​ម៉ោង​ ឬ​ក៏​ច្រើន​ជាង​នេះ​ក្នុង​១​ខែ​មុន​ ឬ​ក៏​ធ្វើ​ការ​លើស​ម៉ោង​​ច្រើន​ជាង​១០០​ម៉ោង​​​ក្នុង​១​ខែ​​សម្រាប់​រយៈពេល​៣​ខែ​ជាប់ៗ​គ្នា​។​ ទិន្នន័យ​របស់​ក្រសួង​ការងារ​​​ក៏​បាន​បង្ហាញ​ថា​ ៤៥​ភាគ​រយ​នៃ​អត្តឃាត​ក្នុង​៤​ឆ្នាំ​មុន​ គឺ​កើត​មាន​ក្នុង​ចំណោម​អ្នក​អាយុ​២៩​ឆ្នាំ​ឬ​ក្មេង​ជាង​នេះ​ ហើយ​៣៩​ភាគ​រយ​គឺ​កើត​ក្នុង​ចំណោម​ស្ត្រី​។​​​

​គួរ​បញ្ជាក់​ថា​ តម្រូវ​ការ​ពលកម្ម​ ធ្វើ​ឲ្យ​កម្មករ​ម្នាក់​មាន​ការងារ​១.២៨​ការងារ​ ដែល​ជា​អត្រា​ខ្ពស់​មួយ​តាំង​ពី​ឆ្នាំ​ ១៩៩១​មក និង​ដែល​​ជួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ Shinzo Abe អាច​នាំ​មនុស្ស​ជា​ច្រើន​ទៅ​ក្នុង​កម្លាំង​ពលកម្ម​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រជាជន ប៉ុន្តែ​ការ​អនុវត្ត​ដោយ​ធូរស្រាល​​ចំពោះ​ច្បាប់​ការងារ​ បាន​បង្ហាញ​ថា​ក្រុម​អាជីវកម្ម​​​រឹត​គាប​និយោជិក​បាន​ងាយ​​ ហើយ​ពេល​ខ្លះ​បន្សល់​ទុក​នូវ​ផលវិបាក​មិន​ល្អ​ផង​ដែរ​។
​​​​​​​
ប្រែ​សម្រួល​៖ Sophany
ប្រភព​៖

  • ជប៉ុន​ជួប​នឹង​កំណើន​អ្នក​​ស្លាប់​ដោយ​សារ​ធ្វើ​ការ​ហួស​កម្លាំង​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: