ស្ងាត់​ៗ កីឡាករ​បាល់​ទាត់ Gareth Bale ទទួល​បាន​ពាន​រង្វាន់​វាយ​កូន​ហ្គោល​

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​តែ​ឃើញ​កីឡាករ Gareth Bale លេង​បាល់​ប៉ុណ្ណោះ​ ប៉ុន្តែ​សំរាប់​វិស្សមកាល​ពី​ការ​ប្រកួត​បាល់​ទាត់កីឡាករ Gareth Bale បាន​បង្ហាញ​សមត្ថភាព​វាយ​កូនហ្គោល​ដ៏​អស្ចារ្យ​ដោយ​សហការ​ជាមួយ​មិត្ត​រួមជាតិ វេលស៍(Wales) របស់​គាត់​​គឺ​លោក Rob Brydon ​ហើយ​ពួក​គាត់​​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​ប្រកួត​វាយ​កូនហ្គោល​ក្នុង​កម្មវិធី The Celebrity Cup នៅ​ឯ​ទីលាន​ Celtic Manor ប្រទេស​ អង់គ្លេស ។

កីឡាករ Gareth Bale និង​ដៃ​គូ​របស់​គាត់​លោក Rob Brydon បាន​អបអរ​ជ័យជំនះ​របស់​ខ្លួន​ក្រោយ​ពី​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​មក​ពី​ប្រទេស​ស្កុតឡែន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត ។

ក្រោយ​ការ​ប្រកួត​នេះ​កីឡាករ Gareth Bale បាន​និយាយ​ថា

នេះ​ជា​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្ញុំ​ហើយ​វា​ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​គ្រប់គ្រង់​​បាន​យ៉ាង​ល្អ​ ដោយ​ខ្ញុំ​វាយ​ចំ​គោល​ដៅ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ជ័យជំនះ​នេះ​ខ្លាំង​ណាស់​  ។

ប្រភព ៖ 
ប្រែសម្រួលដោយ ៖ វិចទ័រ

  • ស្ងាត់​ៗ កីឡាករ​បាល់​ទាត់ Gareth Bale ទទួល​បាន​ពាន​រង្វាន់​វាយ​កូន​ហ្គោល​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:កំសាន្ត
Tags: