គ្រូ​បង្វឹក​រូប​នេះ​បាន​បង្ហើប​ប្រាប់​ទៅ​ក្លឹប​ At Madrid ថា​លោក​នឹង​ទៅ​ដឹកនាំ​ Chelsea នៅ​រដូវ​កាល​ក្រោយ​

បើ​យោង​តាម​គេហទំព័រ​ បាន​ចុះ​ផ្សាយ​ថា​គ្រូ​បង្វឹក​របស់​ក្លឹប​ At Madrid គឺ​លោក​ Diego Simone បង្ហើប​ប្រាប់​ទៅ​អ្នក​គ្រប់​គ្រង​ក្លឹប​ At Madrid ថា​លោក​នឹង​ទៅ​ដឹកនាំ​ក្លឹប​ Chelsea នៅ​រដូវ​កាល​ក្រោយ​ ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ថ្មី​ ។

ដោយ​យើង​តាម​ប្រភព​ខាង​លើ​មាន​ន័យ​ថា​គ្រូ​បង្វឹក​វ័យ​៤៥​ឆ្នាំ​រូប​នេះ​នឹង​ទៅ​ដឹកនាំ​ក្លឹប​ Chelsea ជំនួស​លោក​ Guss Hiddink ដែលនឹង​​ចាក​ចេញ​ពី​ក្លឹប​  Chelsea នៅ​ចុង​រដូវ​កាល​នេះ​ ។ គួរ​បញ្ជាក់​ថា​តាម​ការ​សន្និដ្ឋាន​ថា​គេ​ជឿ​ថា​ក្លឹប​ Chelsea នឹង​ផ្ដល់​កុង​ត្រា​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា​៩.២​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ដល់​លោក​ Simone ។

គួរ​បញ្ជាក់​ថា​លោក​ Diego Simone គឺ​ជា​គ្រូ​បង្វឹក​ដ៏​ជោគជ័យ​មួយ​រូប​ដោយ​ក្នុង​ការ​ដឹកនាំ​ At Madrid រយៈ​ពេល​៥​ឆ្នាំ​គាត់​បាន​ជួយ​ At Madrid ឲ្យ​ឈ្នះ​ពាន​ La Liga ( ២០១៣-២០១៤ ) , Copa Del Ray ( ២០១២-២០១៣ ) , UEFA Europa League ( ២០១១-២០១២ ) , UEFA Super Cup ( ២០១២ ) , Super Copa De Espana ( ២០១៤ ) និង​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champion League ( ២០១៣-២០១៤ ) ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​បង្វឹក​រូប​នេះ​បាន​បង្ហើប​ប្រាប់​ទៅ​ក្លឹប​ At Madrid ថា​លោក​នឹង​ទៅ​ដឹកនាំ​ Chelsea នៅ​រដូវ​កាល​ក្រោយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ចំនេះដឹង
Tags: