ហេតុ​អ្វី​យើង ព្រិច​ភ្នែក​? មួយថ្ងៃ យើង​ព្រិច​ភ្នែក​ប៉ុន្មាន​ដង​?

ហេតុ​អ្វី​យើង ព្រិច​ភ្នែក​? មួយថ្ងៃ យើង​ព្រិច​ភ្នែក​ប៉ុន្មាន​ដង​?

​ការ​ព្រិច​ភ្នែក គឺជា​វិធីសាស្ត្រ​ការពារ និង​សម្អាត​ភ្នែក​របស់​យើង ព្រមទាំង​ជួយ​ផ្សើម​ប្រស្រី​ភ្នែក​ផងដែរ​។​

ជា​ការពិត​ណាស់ ការ​ព្រិច​ភ្នែក មាន​រយៈ​មួយ​ភ្លែត​ប៉ុណ្ណោះ ប៉ុន្តែ វា​អាច​ការពារ​ភ្នែក​របស់​អ្នក ដោយ​កម្ចាត់​ធូលី​ដី និង​បញ្ចេញ​ជាតិ​ទឹក​ប្រេង សម្រាប់​ប្រស្រី​ភ្នែក​របស់​អ្នក​។​ ​គ្រប់​ពេល​ដែល​អ្នក​ព្រិច​ភ្នែក ត្របកភ្នែក​បញ្ចេញ​ជាតិ​ប្រេង និង​សារធាតុ​រំអិល នៅ​ពេញ​ផ្ទៃ​ភ្នែក ដើម្បី​ជួយ​ឲ្យ​ភ្នែក​របស់​អ្នក​មាន​សំណើម ហើយ​មិន​ស្ងួត​។​

ការ​ព្រិច​ភ្នែក ក៏​អាច​ការពារ​គ្រាប់ភ្នែក​របស់​អ្នក ពី​ធូលី​ដី ឬ​របស់​ខាងក្រៅ និង​ពន្លឺ​ខ្លាំងពេក ចាំង​ចូលទៅក្នុង​ភ្នែក​ផងដែរ​។​ ​មនុស្ស​ភាគច្រើន​ព្រិច​ភ្នែក ប្រហែលជា ២០ ទៅ ២៥ ដង​ក្នុង​មួយ​នាទី ពេល​គេ​ដឹងខ្លួន​ធម្មតា​។ ការ​ព្រិច​ភ្នែក ត្រូវបាន​គ្រប់គ្រង​ដោយ​ការ​រ៉េ​ផ្លេច ជា​អូ​តូ​ម៉ា​ទិច​ពី​ប្រព័ន្ធ​ខួរក្បាល​។

អ្នក​អាច​ធ្លាប់​សាកល្បង មិន​ចង់​ព្រិច​ភ្នែក ប៉ុន្តែ វា​មិន​បាន​យូរ​នោះទេ​។ យ៉ាងណាមិញ យើង​មាន​វិធីសាស្ត្រ​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព​មួយ ប្រសិនបើ​អ្នក​មិន​ចង់​ព្រិច​ភ្នែក​ទេ នោះ​គឺ​បិទ​ភ្នែក ហើយ​គេង​ទៅ​៕

ប្រភព ៖ Highlightskids

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។