រូបភាព​ថ្មី​របស់​ក្រុម​សង្គម​ងងឹត​៖​សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ជាមួយ​គ្រឿងញៀន​៨​កញ្ចប់

រូបភាព​ថ្មី​របស់​ក្រុម​សង្គម​ងងឹត​៖​សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ជាមួយ​គ្រឿងញៀន​៨​កញ្ចប់



ភ្នំពេញ​: វា​ជា​រឿង​គួរ​បារម្ភ​បំផុត​ក្នុង​សង្គម​បច្ចុប្បន្ន  បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​បាន សម្ព័ន្ធ​គ្រឿងញៀន ជា​បន្តបន្ទាប់ ដែល​អ្វី​ដែល​ត្រូវ​បារម្ភ​គឺ​ក្រុម​ឈ្មួញ​សង្គម​គ្រឿ​ញៀន​ទាំងនោះ បាន​ប្តូរ​រូបភាព​ចរាចរណ៍​គ្រឿងញៀន​របស់​ពួក​គេ​ដោយ​ប្រើប្រាស់​ក្មេង​តូច​អាយុ​១០​ឆ្នាំ​អោយ​លក់​។

ជាក់ស្តែង​នៅ​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ នេះ​នៅ​ត្រង់​ចំនុច​ផ្លូវ​រថភ្លើង ក្រុម​ទី​៥៤ ភូមិ​១៤ សង្កាត់ បឹង​កក់​ទី​១ ខណ្ឌទួលគោក កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ជាមួយ​គ្រឿងញៀន​ចំនួន​៨​កញ្ចប់   ខណៈ​ដែល​មុន​នេះ​បន្តិច​ក៏​មានការ​បង្ក្រាប​បទល្មើស​គ្រុះ​ង​ញៀន​ដែល​ជនសង្ស័យ​ជា​ក្មេង​ប្រុស​វ័យ​ត្រឹម​១០​ឆ្នាំ​ម្នាក់​ដែរ​។

ជនសង្ស័យ​ជា​អ​និ​តិ​ជន​ដែល​ឃាត់ខ្លួន​ពេល​នេះ​ឈ្មោះ វ​ណ្ណា កាក់ ហៅ កាក់ អាយុ​១២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជាមួយ​ការ​ឃាត់ខ្លួន​សមត្ថ​ក​ច្ច​ដកហូត វត្ថុ​តាង​ដែល​បាន​ចាប់​យក ៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន​៨​កញ្ចប់​តូច (​សង្ស័យ​ជា​គ្រឿងញៀន​)៕