ចាប់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ១៣៧​គ្រឿង និង​ពិន័យ​ជាង ៤២៥​លាន​រៀល ក្នុង​ខែ កញ្ញា ឆ្នាំ​២០១៦

ចាប់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ១៣៧​គ្រឿង និង​ពិន័យ​ជាង ៤២៥​លាន​រៀល ក្នុង​ខែ កញ្ញា ឆ្នាំ​២០១៦



ភ្នំពេញ​: ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​១២​ខែតុលា​នេះ បាន​ឲ្យ​ដឹង​ថា  ក្នុង​ខែកញ្ញា ឆ្នាំ​២០១៦ លេខាធិការដ្ឋាន របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់​បាន​រថយន្ត​ដឹក​ទំនិញ លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ១៣៧​គ្រឿង និង ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៤២៥.៦២៦.០០០​រៀល​។

ក្រសួង​សាធារណការ បាន​សង្កេត​ឃើញ​ថា ចំនួន​រថយន្ត ដែល​ចាប់​បាន​ទាំងនេះ មាន​ចំនួន ១៣៧​គ្រឿង ក្នុង​ខែកញ្ញា គឺ​មានការ​កើនឡើង​ចំនួន ៤៨​គ្រឿង​ដោយ​ប្រៀប​ជាមួយនឹង​ខែសីហា ដែល​មាន ៨៩​គ្រឿង ។ ក្នុង​ចំណោម​រថយន្ត​ដែល​ចាប់​បាន​នោះ ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ចាប់ពី ៤​តោន រហូត​ដល់ ៣៤​តោន​៕