ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់



ឧត្តរមានជ័យ​: កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីការ​បង្គាប​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកោះកុង​លេខ ១៥៧២ ត​.​ព របស់​ចៅក្រម​ស៊ើបសួរ តារា សុ​តា ពាក់ព័ន្ធ​ក្នុង​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ខែតុលា​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ផ្ទះសំណាក់​ឲ្យ​គេ​យីហោ​(​ផ្ទះសំណាក់​តាប់​)​ស្ថិត​នៅ​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេ​ម​ភូមិន្ទ ខេត្តកោះកុង​។

សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​លាក់​អាវុធ​ទុក្ខ​ប្រើប្រាស់​ខុសច្បាប់​នេះ​មានឈ្មោះ ថង់ ស៊ា​ង​ថៃ អាយុ​៣១​ឆ្នាំ រស់នៅ​ចំណុច​ផ្ទះ​កើតហេតុ​ខាងលើ​។ ក្រោយ​ពី​ឃាត់ខ្លួន​កម្លាំង​បាន​ដកហូត​អាវុធ​ខ្លី​១​ដើម​ម៉ាក​ប្រា​សហា​និង​គ្រាប់កាំភ្លើង​ចំនួន​៤​គ្រាប់​។

ក្រោយ​ពី​ធ្វើការ​សាកសួរ​រួចរាល់​ហើយ​នៅ​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​រួម​ទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕