ចុងដៃ ចង់​ហួសពេល​ទៅ​ហើយ ទើប​ស្រូវ​សែន​ក្រអូប​,​ស្រូវ​អ៊ី​អ៊ែ​រ​ឡើងថ្លៃ​បន្តិច

ចុងដៃ ចង់​ហួសពេល​ទៅ​ហើយ ទើប​ស្រូវ​សែន​ក្រអូប​,​ស្រូវ​អ៊ី​អ៊ែ​រ​ឡើងថ្លៃ​បន្តិច



បន្ទាយ​មាន​ជ័យ​: នៅ​ចុងដៃ​ការ​ប្រមូល​ផល ឬ​ចង់​ហួសពេល​នេះ តម្លៃ​លក់​ស្រូវ​សែន​ក្រអូប​និង​ស្រូវ​អ៊ី​អ៊ែ​របា​ន​ងើបឡើង​ថ្លៃ​បន្តិច តែ​នៅ​ទាប​ជាង​ឬ​ស្មើ​៨៤០​រៀល​ឬ​៧​បាត​ក្នុង​១​គ​ក្រ​ហើយ​។

ប៉ុន្តែ​ការ​ឡើងថ្លៃ​នេះ ចំ​ពេល​ស្រូវ​ជិត​អស់ពី​ស្រែ​ទៅ​ហើយ​។ ហើយ​បើ​ឈ្មួញ​ក្រឡុក​ថ្លៃ​ឡើង​អង្ករ​ពេល​នេះ​តទៅ អាច​យក​លេស​ថា មក​ពី​ស្រូវ​ឡើងថ្លៃ​។

កសិករ​នៅ​ឃុំ​នានា​ក្នុងស្រុក​មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ​និង​ឈ្នួ​ញ​ទិញ​ស្រូវ​ប្រាប់​CEN​ថ្ងៃ​ទី​១២​តុលា​ថា​:​ត្រឹម​ថ្ងៃនេះ​ស្រូវ​សែន​ក្រអូប​បាន​តែ​៦,៨-៧​បាត​/១​គ​ក្រ ហើយ​ឈ្មួញ​ជា​ច្រើន​ក៏​ប្រជ្រៀត​គ្នា​មក​ដណ្តើម​ទិញ​ទៀត​។​បើ​ហាល​ស្ងួត​ស្រូវ​សែន​ក្រអូប​តម្លៃ​៨-៨,២​បាត​(​នៅ​វាលស្រែ​),​ថ្លៃ​៨,៧-៩​បាត​/១​គ​ក្រ​។

ប៉ុន្តែ​វា​មិន​ទាន់​ដល់​ឡើង​ដល់​៩-១១​បាត​/​គ​ក្រ​ដូច​កាលពី​ឆ្នាំ​២០១៦​នៅឡើយ​។

ចំណែក​ស្រូវពូជ​អ៊ី​អ៊ែ​រ​៥០៤ វិញ ក៏​ឡើង​ពី​៥,១-៥,៦​បាត​/​គ​ក្រ​មក​ដល់​៥,៨-៦,៦​បាត​/​គ​ក្រ​ដែរ​។

លោ​ឡុ​ង ពុន អភិបាលស្រុក​មង្គល​បូ​រី​ប្រាប់​CEN​ថ្ងៃ​ទី​១២​តុលា​ថា​:​ស្រូវប្រាំង​ពូជ​សែន​ក្រអូប​,​ពូជ​៥០៤..​បាន​ងើបឡើង​ថ្លៃ​វិញ​ហើយ​។​កសិករ​រីករាយ តែ​សោកស្តាយ ស្រូវ​បាន​ប្រមូល​ផល​ជិត​អស់​ឬ​ចុងដៃ​ទៅ​ហើយ​។

ចំពោះ​តម្លៃ​ស្រូវ​ដូច​កសិករ​និង​ឈ្មួញ​អះអាង​ដូច​ខាងលើ​. លោក​អភិបាល​ទទួលស្គាល់​ថា​មែន តែ​ស្រូវប្រាំង​នេះ​ដែល​ត្រូវ​លក់​ទាំង​ស្រស់​អោយ​ឈ្មួញ​នាំ​ទៅ​ស​ម្ងួ​ត​ក្នុង​ឡ​នោះ ត្រូវ​បាន​លក់​មុន​ៗ​ក្នុង​តម្លៃ​ថោក​ជាង​នេះ​ស្ទើរ​អស់​ទៅ​ហើយ​។

សូម​រំលឹក​ថា នៅ​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៦​នេះ ធ្វើ​ស្រូវប្រាំង​ដើមរដូវ​វស្សា​បាន​ជាង​៤​ម៉ឺន​ហិ​កតា​។ ក្នុង​នោះ​ភាគច្រើន​នៅ​ស្រុក​មង្គល​បូ​រី ។​ស្រូវពូជ​សែន​ក្រអូប ពូជ​៥០៤ ..​បាន​ទិន្នផល​ខ្ពស់​ជាង​ឆ្នាំ​មុន​គឺ​៤,៥​ទៅ​៥,៥​តោន​/​ហិ​កតា​។

លោក​ភាវ រ័​ត្ន ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​មង្គល​បូ​រី​ប្រាប់​CEN​ថា​:​មក​ទល់​ថ្ងៃ​ទី​១១​តុលា​នេះ​ការ​ប្រមូល​ផល​ស្រូវប្រាំង​ដើមរដូវ​វស្សា​ក្នុងស្រុក​នេះ​បាន​ជាង​៩០%​។​ប្រមូល​ផល​រួច កសិករ​អោយ​ម៉ា​សី​ុ​ន​កសិកម្ម​វាយ ភ្ជួរ​ដី​ធ្វើ​ស្រូវប្រាំង​ចុងរដូវ​ស្សា​បន្ត​ភ្លាម​ៗ​ដែរ​។

លោក​ទទួលស្គាល់​ថា ស្រូវប្រាំង​ចុងដៃ​នោះ ទើប​ឡើងថ្លៃ​វិញ​បណ្តើរ​ៗ​។

កាលពី​ថ្ងៃ​ទី​១៥​កញ្ញា​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ធនាគារ​ស្រូវ​(​កម្ពុជា​)​ភី​អិ​ល​ស៊ី​របស់​លោក​ឧកញ៉ា​ភូ ពុ​យ និង​លោក​ឧកញ៉ា​ផ្ទាល់​ខណ​:​ចុះ​ជាមួយ​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​ទៅ​វាលស្រែ​ចំណុច​សាយ​សា​ម៉​ន​ក្នុង​ឃុំ​ចំណោម​ស្រុក​មង្គល​បូ​រី បាន​ចេញ​ប្រកាស​ថា ក្រុមហ៊ុន​លោក​ដាក់​ទិញ​ស្រូវ​សែន​ក្រអូប​តម្លៃ​៧​បាត​ឬ​៨៤០​រៀល​/​គ​ក្រ​(​នៅ​វាលស្រែ​),​ថ្លៃ​៧,៥​បាទ​ឬ​៩០០​រៀល​/​គ​ក្រ​(​នៅ​ទីតាំង​ក្រុមហ៊ុន​នា​ក្រុង​/​ខេត្តបាត់ដំបង​។

ប៉ុន្មាន​ថ្ងៃ​តម​ក រដ្ឋាភិបាល​អះអាង​ថា ខ្លួន​ទម្លាក់​លុយ​២០​លាន​ដុល្លា​សរ​អា​និង​ធនាគារ​អភិវឌ្ឍន៍ជនបទ ៧​លាន​ដុល្លា​សរ​អា​អោយ​បណ្តា​ក្រុមហ៊ុន​និង​ភ្នាក់ងារ​ទិញ​ស្រូវ​កសិករ​ដើម្បី​ជួយ​ស្ទួយ​តម្លៃ​ស្រូវ​ដែល​ធ្លាក់​ចុះថោក​ជាង​ទីផ្សារ​៕