ព្រះមហាក្សត្រ​ថៃ​មិន​ទាន់​យាង​ចូល​ទិវង្គត​

ក្រុង​បាងកក ៖ ព្រះមហាក្សត្រ ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត Bhumibol Adulyadej ជា​ព្រះមហាក្សត្រ​ដែល​គ្រងរាជ្យ​យូរ​បំផុត​ក្នុង​ពិភពលោក និង​ជាទី​ស្រឡាញ់​របស់​ប្រជាជន​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ ។ គិត​មក​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១២ តុលា ២០១៦ នេះ​នៅ​មិន​ទាន់​យាង​ចូល​ទិវង្គតទេ​ នេះ​បើ​យោង​តាម SBS គេហ​ទំ​ព៏​រ​ថៃ ។ ជាមួយ​គ្នា​នេះ​ដែរ​សារព័ត៌មាន​ក្នុងស្រុក​ថៃ​ក៏​ដូច​ជា​ព្រះបរមរាជវាំងថៃ មិនទាន់ប្រកាស​ពី​ការ​យាងចូល​ទិវង្គត​របស់​ព្រះមហាក្សត្រ​ថៃ នៅឡើយទេ។

ជិត​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រះ​អង្គ​មិន​ត្រូវ​បាន​គេ​ឃើញ​ជា​សាធារណៈ ខណៈ​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​បាងកក ។ ការ​ភ័យ​ខ្លាច​សុខភាព​របស់​ព្រះ​អង្គ​បាន​កើនឡើង​នៅ​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​ព្រះ​បរមរាជវាំង​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ស្ថានភាព​របស់​ព្រះ​អង្គ "​មិន​មាន​ស្ថិរភាព​" ។

អ្នកកាសែត AFP បានឱ្យ​ដឹង​ថា នៅ​ខាងក្រៅ​មន្ទីរពេទ្យ​យ​ក្រុង​បាងកក​ប៉ូ​លី​សបាន​បន្ថែម​ទៀត​ច្រើន​ឡើង​ៗ នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ពុធ​ទី​១២ តុលា ២០១៦​នេះ ប្រជាជន​មួយ​ចំនួន​ដែល​បាន​ចូលរួម​អធិស្ឋាន​បាន​បន់ស្រន់​សុំ​ឲ្យ​ព្រះរាជ​សុខភាព​ព្រះ​អង្គ​បាន​ធូរស្រាល ។

ព្រះរាជបុត្រ​បាន​អំពាវនាវ​យ៉ាង​ឆាប់រហ័ស​ឲ្យ​បើក​កិច្ចប្រជុំ​មួយ ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ​ពុធ​នេះ គ្រា​មាន​ក្តី​បារម្ភ​មិន​ធ្លាប់​មាន​ពី​មុន​មក ពី​សុខភាព​របស់​ឪពុក​របស់​ព្រះ​អង្គ​។

នាយក​រដ្ឋមន្ត្រី​លោក Prayuth Chan-ocha បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ខ្លី​មួយ ។

ស​ន្ទ​ស្សន៍​ភាគហ៊ុន​ថៃ​បាន​ធ្លាក់​ចុះ ៦,៨​ភាគរយ​កាលពី​រសៀល​ថ្ងៃ​ពុធ​, សន្មត​ឆ្លើយ​តប​ទៅ​នឹង​វិបត្ដិ​នៃ​ពាក្យ​ចចាមអារ៉ាម​អំពី​សុខភាព​របស់​ស្ដេច​មួយ​ថ្ងៃ ក្រោយ​ពី​ព្រះ​បរមរាជវាំង​បាន​និយាយ​ថា «​ស្ថិត​ក្នុង​ស្ថានភាព​មិន​ស្ថិតស្ថេរ​មួយ​» ។

ប្រជាជន​ថៃ​បាន​ចាប់ផ្តើម​ពាក់អាវ​ពណ៌​ផ្កាឈូក ដើម្បី​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​ពួក​គេ សម្រាប់​ការ​បន់​អោយ​ប្រសើរ​ឡើង​វិញ​សុខភាព​របស់​ព្រះ​អង្គ នៅ​ក្នុង​មន្ទីរពេទ្យ Siriraj ទីក្រុង​បាងកក​ ។

ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា​«​យើង​ស្រឡាញ់​ព្រះមហាក្សត្រ​ថៃ "​មាន​សមាជិក​ជាង ២,៥លាន​នាក់ បាន​បង្ហាញ​ថា ហ្វូង​មនុស្ស​យ៉ាងច្រើន​ប្រមូលផ្តុំ​គ្នា​នៅ Grand Palace ទីក្រុង​បាងកក ដែល​ជា​កន្លែង​ធ្វើ​តង្វាយ​ផ្កា និង​ឱន​គោរពស្តេច ដែល​ពួក​គេ​អាច​ចុះហត្ថលេខា​លើ​សៀវភៅ​ផង​ដែរ ។ អ្នក​ផ្សេង​ទៀត​ជា​ច្រើន​កំពុង​អធិស្ឋាន​នៅ​តាម​ទី​អារាម​នានា សម្រាប់​ព្រះមហាក្សត្រ​ថៃ​ ៕