កូន​ធាត់​លើស​ទម្ងន់ គួរ​ដោះស្រាយ​បែបណា​?

កូន​ធាត់​លើស​ទម្ងន់ គួរ​ដោះស្រាយ​បែបណា​?

​តើ​កូន​របស់​អ្នក កំពុងតែ​ឡើង​គីឡូ​ខ្លាំង​មែន​ទេ​? ទោះបីជា​យ៉ាងនេះក្តី កុំ​ឲ្យ​កូន​របស់​អ្នក តម​អាហារ​ឲ្យសោះ ពីព្រោះ វា​អាច​រារាំង​ដល់​ការលូតលាស់ ឬ​ខូចសុខភាព​កូន​។ ប៉ុន្តែ គន្លឹះ​ងាយៗ​ខាងក្រោម​នេះ អាច​ជួយ​កូន​របស់​អ្នក ឲ្យមាន​សុខភាព​ល្អ និង​មាន​រាងកាយ​មាំមួន​ផងដែរ​។​

១. បង្រៀន​កូន​របស់​អ្នក អំពី​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ ហើយ​ជម្រុញ និង​លើកទឹកចិត្ត​ឲ្យគេ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ជំនួស​សាច់​។​

២. សិក្សា​អំពី​អត្ថប្រយោជន៍ សារធាតុចិញ្ចឹម និង​កាឡូរី​នៅក្នុង​របប​អាហារ​របស់​កូន ហើយ​ជ្រើសរើស​អាហារ ដែល​មាន​កាឡូរី​ទាប តែ​មាន​សុខភាព​ល្អ​ដដែល​។​

៣. ណែនាំ​កូន កុំឲ្យ​ញ៉ាំប័​រហ្គ័រ ភីហ្សា ហ​ត​ដក ឬ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​សាច់​ច្រើន​។​

៤. ឲ្យ​កូនបញ្ចេញ​សកម្មភាព ឲ្យបាន​ច្រើន​បំផុត ដូច​ជា​ការ​ហាត់ប្រាណ​ជាដើម​។​

៥. កូនក្មេង​ច្រើនតែ​ធ្វើតាម​មនុស្ស​ធំ ដូច្នេះ អ្នក​គួរ​មាន​ទម្លាប់​ល្អ ក្នុង​ការរស់នៅ ហូបចុក និង​ហាត់ប្រាណ​។​ ៦. ចម្អិន​អាហារ​ក្នុង​គ្រួសារ ឲ្យបាន​ញឹកញាប់ ហើយ​ជ្រើសរើស​បន្លែ និង​សារធាតុ​ល្អ សម្រាប់​គ្រួសារ​របស់​អ្នក​៕

​ប្រភព ៖ Boldsky

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​ ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។