Hazard ទទួល​ស្គាល់​ថា​​មិន​អាច​ក្លាយ​ជា​កំពូល​អ្នក​ស៊ុត​ដូច​ Ronaldo និង​ Messi បាន​ទេ

ខ្សែ​បម្រើ​ស្លាប​របស់​តោខៀវ​ Chelsea កីឡាករ​ Eden Hazard បាន​បញ្ជាក់​រូប​គេ​មិន​អាច​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​ដូច​កំណត់​ត្រា​របស់​ Cristano Ronaldo និង​ Lionel Messi ដែល​ធ្លាប់​បាន​ធ្វើ​នោះ​ទេ ។

កាល​ពី​រដូវ​កាល​ ២០១៤​-២០១៥​ កីឡាករ​ Hazard ត្រូវ​បាន​គេ​ប្រៀប​ធៀប​ថា​ជិត​មាន​សមត្ថភាព​ស្មើ​និង​ Ronaldo និង​ Messi ដោយ​សារ​ទម្រង់​លេង​របស់​គេ​បាន​កើន​ឡើង​ជា​ខ្លាំង​ ដោយ​ Hazard បាន​ទទួល​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​​នៅ​អង់គ្លេស​ ហើយ​ក៏​បាន​ជួយ​ឲ្យ​ Chelsea ឈ្នះ​ពាន​ Premier League ផង​ដែរ​ ។

តែ​ថ្មី​ៗ​នេះ​កីឡាករ​ Hazard បាន​ប្រាប់​ទៅ​ទស្សនាវដ្ដី​ Foot Magazine ថា​ « ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​ថា​ធ្វើ​យ៉ាង​ណា​ទើប​អាច​ស៊ុត​បញ្ចូល​ទី​៥០​គ្រាប់​ទៅ​៦០​គ្រាប់​ក្នុង​មួយ​រដូវ​កាល​ដូច​ Ronaldo និង​ Messi បាន​ ។ ខ្ញុំ​បាន​ព្យាយាម​ខ្លាំង​ណាស់​ តែ​នៅ​តែ​មិន​អាច​ក្លាយ​ជា​កំពូល​អ្នក​ស៊ុត​ដូច​ពួក​គេ​ទាំង​ពីរ​ ។

Hazard បន្ថែម​ថា​ « ខ្ញុំ​មិន​អាច​បំបែក​កំណត់​ត្រា​ការ​ស៊ុត​បញ្ចូល​ទី​ដូច​ពួក​គេ​ទាំង​ពីរ​បាន​ទេ​ តែ​ខ្ញុំ​គ្រាន់​ចង់​បាន​ក្នុង​មួយ​រដូវ​កាល​ខ្ញុំ​អាច​ស៊ុត​បញ្ចូល​ទី​បាន​១៥​ទៅ​២០​គ្រាប់​គឺ​អាច​ធ្វើ​ខ្ញុំ​អាច​សប្បាយ​ចិត្ត​ហើយ​ ។ ខ្ញុំ​ដឹង​ថា​សមត្ថភាព​របស់​ខ្ញុំ​នៅ​មាន​កម្រិត​ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​វា​មាន​ភាព​រីក​ចម្រើន​ជា​រៀង​រាល់​ថ្ងៃ​ប៉ុនោះ​ »។

គួរ​បញ្ជាក់​ថា​កាល​ពី​រដូវ​កាល​មុន​ Hazard ស៊ុត​បញ្ចូល​ទី​បាន​១៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥២​លើកឲ្យ​ Chelsea ។ តែ​៤​ប្រកួត​នៅ​ដើម​រដូវ​កាល​នេះ​រូប​គេ​មិន​ទាន់​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​នៅ​ឡើយ​ទេ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Hazard ទទួល​ស្គាល់​ថា​​មិន​អាច​ក្លាយ​ជា​កំពូល​អ្នក​ស៊ុត​ដូច​ Ronaldo និង​ Messi បាន​ទេ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: