Honda សន្យា​ជាមួយ​អ្នក​គាំទ្រ​ AC Milan ថា​រូប​គេ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិ​ជប៉ុន​កីឡាករ​ Keisuke Honda បាន​ធ្វើ​ការ​សន្យា​ជាមួយ​អ្នក​គាំទ្រ​របស់​ក្រុម​ AC Milan ថា​រូប​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​នៅ​រដូវ​កាល​២០១៥-២០១៦ខាង​មុខ​នេះ​ ។

កីឡាករ​ Honda បាន​ផ្លាស់​ពី​ក្លឹប​ CSKA Moscow មក​ចូល​រួម​ជាមួយ​ក្លឹប​ AC Milan កាល​ពី​ខែ​មករា​ឆ្នាំ​២០១៤​ ដោយ​គ្មាន​តម្លៃ​ខ្លួន​ ។ ប៉ុន្តែ​តាំង​ពី​ផ្លាស់​មក​ AC Milan រូប​គេ​ធ្វើ​មិន​សូវ​បាន​ល្អ​សោះ​ដោយ​ស៊ុត​​បញ្ចូល​ទី​បាន​តែ​៨គ្រាប់​ប៉ុនោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៦​ប្រកួត​ ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កាល​ពី​ម្សិលមិញ​កីឡាករ​ Honda ដែល​ពាក់​អាវ​លេខ​១០​របស់​ក្រុម​ AC Milan រូប​នេះ​បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​របស់​គេ​ទោះ​ជា​ក្រុម​របស់​គេ​ចាញ់​ដោយ​គ្រាប់​ប៉េណាល់​ទី​៩​ទល់​នឹង​១០​ជាមួយ​ Real Madrid ក៏​ដោយ​ចុះ​ ។

ក្រោយ​ការ​ប្រកួត​ម្សិលមិញ​បញ្ចប់​ Honda បាន​ប្រាប់​ទៅ​ Milan Channel ថា​ « កម្រិត​ដែល​ខ្ញុំ​លេង​កាល​ពី​យប់​មិញ​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ​ » ។ កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា​ « ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ដូច​ការ​រំពឹង​ទុក​របស់​អ្នក​គាំទ្រ​សម្រាប់​រដូវ​កាល​នេះ​ ហើយ​ប្រាកដ​ថា​អ្វីៗ​នឹង​ល្អ​ប្រសើរ​ ខ្ញុំ​សន្យា​ចំពោះ​អ្នក​គាំ​ទ្រ​ថា​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ល្អ​បំផុត​សម្រាប់​ពួក​គេ​ » ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Honda សន្យា​ជាមួយ​អ្នក​គាំទ្រ​ AC Milan ថា​រូប​គេ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:បច្ចេកវិទ្យា
Tags: