មេ​គ្រឿង​ញៀន​ម៉ិកស៊ីកូ El Chapo ត្រូវ​បាន​ចាប់​ខ្លួន​សារ​ជា​ថ្មី​

ក្រោយ​ពី​បាន​រត់​គេច​តាម​ផ្លូវ​ក្រោម​ដី​នៅ​ក្នុង​បន្ទាប់​ទឹក​កាល​ពី​៦ខែ​មុន​នេះ​​ ឥឡូវ​​ស្តេច​គ្រឿងញៀន​លំដាប់​ពិភពលោក​ Joaquin ‘ El Chapo ‘ Guzman ត្រូវ​បាន​គេ​ចាប់​ខ្លួន​សារ​ជា​ថ្មី​ហើយ​ ។​

គួរ​រំលឹក​ផង​ដែរ​ El Chapo Guzman រូប​នេះ​ ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ដំបូង​បំផុត​នៅ​ឆ្នាំ​ ១៩៩៣​ ដែល​ក្រោយ​មក​គាត់​បាន​រត់​គេច​ជា​លើក​ទី​មួយ​នៅ​ឆ្នាំ​ ២០០១​ ក្រោយ​មក​ក្នុង​​ឆ្នាំ​២០១៤​ ទើប​រូប​គេ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មក​ក្នុង​គុក​ជា​លើក​ទី​២​ ។ ក្រោយ​មក​​​នៅ​ថ្ងៃ​ទី​ ១១​ ខែ​កក្កដា ឆ្នាំ​២០១៥​ El Chapo បាន​គេច​ខ្លួន​សារ​ជា​ថ្មី​ដែល​វា​ជា​ការ​រត់​គេច​យ៉ាង​សម្ងាត់​​ គឺ​រត់​ចេញ​ពី​គុក​តាម​ផ្លូវ​ក្រោម​ដី​ ដែល​គេ​សន្មត​ថា​​ ត្រូវ​ចំណាយ​លុយ​ប្រមាណ​៥លាន​ដុល្លារ​ដើម្បី​សាង​វា​ ។

យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​ BCC, ជំហាន​បន្ទាប់​ម៉ិកស៊ីកូ​នឹង​ប្រគល់​ខ្លួន​ស្ដេច​គ្រឿង​​ញៀន​មួយ​នេះ​ទៅ​អោយ​សហរដ្ឋអាមេរិក ក្រោយ​ពី​មាន​គេ​លើក​ឡើង​ពី​អំពើ​ពុករលួយ​ជុំវិញ​ការ​រត់​គេច​ខ្លួន​ម្ដង​ជា​ពីរ​ម្ដង​របស់​ជន​ឧក្រិដ្ឋ​ជនជាតិ​មិកស៊ិក​ម្នាក់នេះ​​។​​​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ nasdaq.com & BBC

  • មេ​គ្រឿង​ញៀន​ម៉ិកស៊ីកូ El Chapo ត្រូវ​បាន​ចាប់​ខ្លួន​សារ​ជា​ថ្មី​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: