សុខ ពិសី សម្ញែងគ្រឿងអលង្ការថ្មី បង្អួតភ្នែកទស្សនិកជន

6 Videos


តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព សុខ ពិសី បានសម្ញែងនូវគ្រឿងអលង្ការថ្មី ដើម្បីបង្អួតភ្នែកទស្សនិកជន ដែលធ្វើឱ្យមហាជនអ្នកគាំទ្រនាង បានបង្ហាញនូវការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានឃើញរូបថតដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក។

សុខ ពិសី សម្ញែងគ្រឿងអលង្ការថ្មី បង្អួតភ្នែកទស្សនិកជន

នៅក្នុងរូបថតប៉ុន្មានសន្លឹកដែលតារាចម្រៀងសាច់សខ្ចីដូចបណ្ដូលចេករូបនេះ បានបង្ហាញនៅលើបណ្ដាញសង្គមតាមរយៈគ្រឿងអលង្ការជាច្រើនឈុតរបស់នាងនោះគឺ សុខ ពិសី កំពុងតែថតស្ប៉តពាណិជ្ជកម្មឱ្យហាង មាសពេជ្រ ក្នុងស្រុកមួយ តែបានរំលេចចេញនូវសម្រស់ និងមានភាពទាក់ទាញខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គម។

សុខ ពិសី សម្ញែងគ្រឿងអលង្ការថ្មី បង្អួតភ្នែកទស្សនិកជន

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ តារាចម្រៀងសំឡេងស្រួយ កញ្ញា សុខ ពិសី ហាក់មានភាពមម៉ាញឹកខ្លាំងជាមួយនឹងការងារក្នុងអាជីពជាអ្នកសិល្បៈរបស់នាង ដោយសារថ្មីៗនេះ នាងកំពុងតែជាប់ថតខារ៉ាអូខេបទចម្រៀងជាមួយនឹងកំពូលតារាចម្រៀងរួមទ្រនំ លោក ខេមរៈ សិរីមន្ត និងបានចែកចាយរូបភាពជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក៕ BeBe

សុខ ពិសី សម្ញែងគ្រឿងអលង្ការថ្មី បង្អួតភ្នែកទស្សនិកជនសុខ ពិសី សម្ញែងគ្រឿងអលង្ការថ្មី បង្អួតភ្នែកទស្សនិកជន