ឱក សុគន្ធកញ្ញា ចេញទៅសម្តែងនៅប្រទេសចិនថ្ងៃម៉ិញនេះ !

6 Videos


ឱក សុគន្ធកញ្ញា បានឡើងយន្តហោះនៅប្រមាណជាម៉ោង ១ រសៀល ថ្ងៃទី ១២ ខែតុលា នេះ ដើម្បីចេញទៅសម្តែងនៅប្រទេសចិន នៅក្នុងកម្មវិធី «មហោស្របតន្ត្រីមិត្តភាពចិនអាស៊ាន »ដែលនិងបើកដំណើរការនៅថ្ងៃទី ១៤ ខែតុលាខាងមុខនេះ ។

ឱក សុគន្ធកញ្ញា ចេញទៅសម្តែងនៅប្រទេសចិនថ្ងៃម៉ិញនេះ !

នៅមុនពេលចេញទៅប្រទេសចិន តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បាន Live វីដេអូមួយដែលបង្ហាញប្រាប់ថា នាងលាអ្នកគាំទ្រនៅក្នុងស្រុកខ្មែរក្នុងរយៈពេលខ្លី ព្រោះនាងត្រូវចេញទៅសម្តែងនៅប្រទេសចិន ។បន្ទាប់ពីបាន Live វិដេអូរួច បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន ជូនពរការធ្វើដំណើរ ក៏ដូចជាជូនពរឲ្យការសម្តែងរបស់នាងនៅទីនោះ ជោគជ័យ ។

ឱក សុគន្ធកញ្ញា ចេញទៅសម្តែងនៅប្រទេសចិនថ្ងៃម៉ិញនេះ !

ប៉ុន្មានឆ្នាំចុងក្រោយនេះ ឱក សុគន្ធកញ្ញា កម្រនឹងចេញទៅសម្តែងនៅក្រៅប្រទេសណាស់ ពីព្រោះតែការងារនៅក្នុងស្រុកមមាញឹកពេក សូម្បីតែការសម្តែងនៅប្រទេសចិនលើកនេះ គឺនាងឆ្លៀតពេលវេលាចូលរួម ដោយការស្រលាញ់និងការពេញចិត្ត នាងថែមទាំងបង្ហាញនូវក្តី រីករាយមុនពេលឡើងយន្តហោះថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានចេញទៅសម្តែងនៅប្រទេសចិនលើកនេះ ។

ឱក សុគន្ធកញ្ញា ចេញទៅសម្តែងនៅប្រទេសចិនថ្ងៃម៉ិញនេះ !

បើតាមគម្រោង ឱក សុគន្ធកញ្ញា នឹង ត្រូវត្រឡប់មកស្រុកខ្មែរវិញនៅថ្ងៃទី ១៥ ខែតុលា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ពីព្រោះនាងមានការងារជាច្រើន ដែលត្រូវធ្វើនៅចុងសប្តាហ៍នេះ ៕ អាលីណា

ឱក សុគន្ធកញ្ញា ចេញទៅសម្តែងនៅប្រទេសចិនថ្ងៃម៉ិញនេះ !ឱក សុគន្ធកញ្ញា ចេញទៅសម្តែងនៅប្រទេសចិនថ្ងៃម៉ិញនេះ !ឱក សុគន្ធកញ្ញា ចេញទៅសម្តែងនៅប្រទេសចិនថ្ងៃម៉ិញនេះ !ឱក សុគន្ធកញ្ញា ចេញទៅសម្តែងនៅប្រទេសចិនថ្ងៃម៉ិញនេះ !