Courtois ៖ ខ្ញុំ​មិន​ចាក​ចេញ​ពី​ Chelsea ព្រោះ​តែ​មិន​បាន​លេង​ UEFA Champion League នៅ​រដូវកាល​ក្រោយ​នោះ​ទេ​

ព័ត៌មានមួយចំនួនបានចុះផ្សាយថាអ្នកចាំទី Chelsea គឺកីឡាករ Thibaut Coutios អាចនឹងចាកចេញពី Chelsea ដើម្បីផ្លាស់ទៅលេងធំផ្សេងៗដូចជា PSG និង  Real Madrid ជាដើម ។ តែយ៉ាងណាស្របនឹងពាក្យចចាមអារ៉ាមកីឡាករ Courtois បានបញ្ជាក់ថាខ្លួននឹងមិនចាកចេញពី Chelsea នោះទេ ។

ដោយ Courtois និយាយថា « ខ្ញុំលឺពាក្យចចាមអារ៉ាមជាច្រើនថាខ្ញុំអាចចាកចេញពីក្លឹប Chelsea ដើម្បីទៅលេងនៅក្លឹបផ្សេងៗ ដែលក្លឹបទាំងនោះសុទ្ធតែជាក្លឹបមានឱកាសលេង Champion League នៅរដូវកាលក្រោយ ។ ខ្ញុំចង់ប្រាប់ថាខ្ញុំមិនចាកចេញពី Chelsea ព្រោះមិនបានលេង Champion League រដូវកាលក្រោយនោះទេ  » ។

Courtois បន្តថា « ក្លឹបអត់បានលេង Champion League ព្រោះជាកំហុសកីឡាករទាំងអស់គ្នា ដូចនេះពួកយើងស្ដារស្ថានការណ៍នោះឲ្យល្អវិញ ។ មិនមែនតែយើងដែលជួបរឿងបែបនេះ ពីមុន Man Utd , Dortmund ក៏ដូចជាក្លឹបផ្សេងទៀតក៏ធ្លាប់ជួបរៀងដូចនេះដែរ ។ ខ្ញុំនៅសល់កុងត្រា៣ឆ្នាំជាមួយ Chelsea ដូចនេះខ្ញុំនឹងបន្តធ្វើឲ្យបានល្អនៅទីនេះបន្តទៀត » ។

សូមបញ្ជាក់ថា  Courtois គឺជាតួអង្គសំខាន់មួយរូបដែលជួយ Chelsea ឈ្នះពាន  Premier League នៅរដូវកាល២០១៤/១៥  តែនៅរដូវកាលនេះដោយសារតែបញ្ហារបួសបានធ្វើឲ្យគេបង្ហាញខ្លួនឲ្យ  Chelsea បានត្រឹម១៨ប្រកួតប៉ុណ្ណោះ តែយ៉ាងគេនៅតែស្ថិតក្នុងចំណោមអ្នកចាំទីដែលក្លឹបជាច្រើនចង់បានដដែល ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Courtois ៖ ខ្ញុំ​មិន​ចាក​ចេញ​ពី​ Chelsea ព្រោះ​តែ​មិន​បាន​លេង​ UEFA Champion League នៅ​រដូវកាល​ក្រោយ​នោះ​ទេ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:កីឡា
Tags: