នគរបាលចុះល្បាតតាមព្រំដែនកម្ពុជា-ថៃ ជាន់មីនដាច់ជើងម្ខាង នៅស្រុកអន្លង់វែង

6 Videos


នគរបាលម្នាក់ បានជាន់មីនដាច់ជើងម្ខាង នៅពេលដែលគាត់កំពុងតែដើរល្បាត នៅតាមព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃ ១២ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងស្រុកអន្លង់វែង ។

នគរបាលចុះល្បាតតាមព្រំដែនកម្ពុជា-ថៃ ជាន់មីនដាច់ជើងម្ខាង នៅស្រុកអន្លង់វែង

មន្ដ្រីនគរបាលខេត្តឧត្តរមានជ័យម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលការពារព្រំដែន បានចុះល្បាតតាមបន្ទាត់ព្រំដែន ដោយសហការណ៍ជាមួយកម្លាំងយោធា ផ្នែកសឹករងអន្លង់វែង ៥ នាក់ ដឹកនាំដោយលោក ឡោយ ឡាយ មេបញ្ជាការរងកងអនុសេនាតូចលេខ ៧ បានចុះល្បាតពីចំណុចលេខ ១០ ទៅលេខ ៩ ស្រាប់តែ ជនរងគ្រោះជាកម្លាំងនគរបាលម្នាក់ឈ្មោះ អៀង សុដន បានជាន់មីនស្គរ ប្រភេទ K58 បណ្តាលឲ្យផ្ទុះដាច់ជើងខាងស្តាំ និង របួសជើងខាងឆ្វេង ។

នគរបាលចុះល្បាតតាមព្រំដែនកម្ពុជា-ថៃ ជាន់មីនដាច់ជើងម្ខាង នៅស្រុកអន្លង់វែង

ក្រោយពីកើតហេតុភ្លាមៗ កងកម្លាំងបានជួយសង្គ្រោះជនរងគ្រោះ ដោយដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រុកកាបជើង ខេត្តសុរិន ប្រទេសថៃ ដើម្បីជួយសង្គ្រោះបន្ទាន់ ៕   សុថាត់

នគរបាលចុះល្បាតតាមព្រំដែនកម្ពុជា-ថៃ ជាន់មីនដាច់ជើងម្ខាង នៅស្រុកអន្លង់វែង