បន្ទាប់ពី​ចិន ប្រធានាធិបតី​ហ្វីលីពីន នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​សម្ព័ន្ធមិត្ត «​ជប៉ុន​» និពន្ធដោយ : ទេព អ៊ីវិសាល       October-12-2016, 9:59 pm         476

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បន្ទាប់ពី​ចិន ប្រធានាធិបតី​ហ្វីលីពីន នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​សម្ព័ន្ធមិត្ត «​ជប៉ុន​»លោក Rodrigo Duterte នាកិច្ចប្រជុំអាស៊ានបូកបី (រូបភាព៖ philstar.com)​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើកដំបូង​រយៈពេល​បី​ថ្ងៃ​ទៅកាន់​ជប៉ុន​តាម​ការអញ្ជើញរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ​។ វត្តមាន​ទៅកាន់​ជប៉ុន​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន ដែល​កំពុងតែ​ស្ថិតនៅក្នុង​ទំព័រមុខ​នៃ​សារព័ត៌មាន​ដោយសារ​យុទ្ធសាស្ត្រ​កណ្តាប់ដៃ​ដែក​របស់លោក ក៏​ស្ថិតនៅក្នុង​របស់លោក​ទៅកាន់​ដៃគូ​ធំៗ​របស់​ហ្វីលីពីន​ផងដែរ​។

​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ជប៉ុន​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៧ ខែតុលា​ខាងមុខនេះ​។ ក្នុងអំឡុងពេល​បី​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​នេះដែរ លោក​ប្រធានាធិបតី នឹង​ចូល​សម្តែង​ការគួរសម​ជាមួយនឹង​អធិរាជ​ជប៉ុន និង​ជួបពិភាក្សា​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ ដែល​បាន​ចុះ​នៅ​ថ្ងៃទី​១១ ខែតុលា​ម្សិលមិញ​នេះ​។

​សូម​រម្លឹក​ផងដែរ​ថា លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ក៏​ធា្ល​ប់​ជួប​ជជែក​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ស៊ិន​ហ្សូ អា​បេ នៅក្រៅ​កិច្ចប្រជុំ​ពាក់ព័ន្ធ​អាស៊ាន​នៅ​ឡាវ​ដែលជា​កន្លែង​លោក​អា​បេ អញ្ជើញលោក ឌើ​ទើ​តេ ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន ម្តង​រួចហើយ​។ នៅពេលនោះ ភាគី​ទាំងពីរ ក៏បាន​ជជែក​ពី​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​នោះ ជប៉ុន ក៏បានផ្តល់​ប្រឹក្សា​យោបល់​ដល់​ហ្វីលីពីន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ លោក អា​បេ ក៏​ឆ្លៀត​លើកឡើង​ពី​ផែនការ​របស់​ជប៉ុន​ក្នុង​ការផ្តល់​នាវាចម្បាំង​ពីរ​គ្រឿង​ដល់​ហ្វីលីពីន និង​ឲ្យ​ហ្វីលីពីន​ជួល​យន្តហោះ​ស៊ើបការណ៍​ប្រាំ​គ្រឿង​ដើម្បី​ពង្រឹងសមត្ថភាព​សន្តិសុខ​ទៀតផង​។

​សូម​ជម្រាប​ផងដែរ​ថា ក្រៅពី​អាមេរិក ជប៉ុន ក៏​ជា​សម្ព័ន្ធមិត្ត​របស់​ហ្វីលីពីន​យ៉ាង​ជិតស្និទ្ធ​ផងដែរ​។ ក្នុង​រដ្ឋបាល​របស់​អតីត​ប្រ​ធានា​ធីប​តី​ហ្វីលីពីន លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ជប៉ុន ក៏បាន​ចូលរួម​ជ្រោមជ្រែង​ហ្វីលីពីន​យ៉ាងសកម្ម​ដើម្បី​តទល់​ជាមួយនឹង​ចិន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ឆាក​អន្តរជាតិ​ផងដែរ​។ ក្នុងនោះ ជប៉ុន ក៏បាន​កៀងគោ​សហគមន៍​អន្តរជាតិ​ដើម្បី​គាំទ្រ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​តុលាការ​កាត់​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​ចិន តាម​បណ្តឹង​របស់​រដ្ឋាភិបាល​លោក លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​។

​បើទោះបីជា​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានបង្ហាញ​របត់​គោលនយោបាយ​ការបរទេស​ខ្លាំង​ទៅរក​ចិន ដែលជា​គូបដិបក្ខ​របស់​ជប៉ុន​ទាំង​ឥទ្ធិពល​នៅក្នុង​តំបន់ និង​ជម្លោះ​ក្នុង​តំបន់​នោះ ហ្វីលីពីន នៅតែ​ត្រូវ​ជាមួយ​ជប៉ុន​ដដែល​។ ជាក់ស្តែង​នោះ ក៏​ធ្លាប់​និយាយ​ដោយផ្ទាល់​ថា ប្រសិនបើ​អាមេរិក ចង់​ដកខ្លួន​ពី​ហ្វីលីពីន​ដោយសារតែ​ការប្រើ​ពាក្យសម្តី​វាយប្រហារ​ខ្លាំង​របស់​ហ្វីលីពីន​នោះ ហ្វីលីពីន អាច​ពឹង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​របស់ខ្លួន ដែល​រាប់បញ្ចូល​ទាំង​ជប៉ុន​ផងដែរ​នោះ​៕