គួរ​ឲ្យ​ខ្លាច​ ​​វិទ្យុសកម្ម​​ពី Wifi ​ប៉ះពាល់​សុខភាព​​ខ្លាំង​ណាស់!

ប្រជាជន​នៅ​ចក្រភព​អង់គ្លេស​ប្រហែល​ជាង​ ៣លាន​នាក់​​ត្រូវ​​គេ​ជឿ​ថា​បាន​រង​ការ​ប៉ះ​ទង្គិច​​ដោយ​សារ​រលក​សញ្ញា​វិទ្យុ​សកម្ម​ដែល​បំផ្លាញ​សុខ​ភាព​​​ដោយ​មិន​ដឹង​ខ្លួន។

​រលក​សញ្ញា​វិទ្យុ​សកម្ម​ចេញ​ពី​គ្រឿង​អេឡិចត្រូនិក​ទាំង​ឡាយ​ដូច​ជា ទូរសព្ទ កុំព្យូទ័រ ទូរទស្សន៍ អំពូល​ភ្លើង ជា​ដើម ដោយ​​​​​ពួកគេ​តែង​តែ​មាន​រោគ​សញ្ញា​មួយ​ថា EHS (ការ​រង​​ប្រតិកម្ម​​ទៅ​លើ​រលក​សញ្ញា​វិទ្យុ​សកម្ម​​) ​ដូចជា​ តែង​តែ​ឈឺ​ក្បាល​ជា​ញឹក​ញាប់ ​ល្ហិតល្ហៃ​អស់​កម្លាំង វិល​មុខ​រក​ក្អួត ពិបាក​ដក​ដង្ហើម ​អាការៈ​ស្ពឹក​ ឬ​ពិការ​ផ្នែក​អវយវៈ ​សរសៃ​ប្រសាទ​ដំណើរ​ការ​មិន​ប្រក្រតី ​​និង​កើត​​ជំងឺ​មហារីក​​​ជាដើម។

ស្ត្រី​មួយ​រូប​ឈ្មោះ Mary ​​ដែល​​មាន​រោគ​សញ្ញា​ EHS បាន​ឲ្យ​ដឹង​ថា៖ “​មុន​ពេល​ខ្ញុំ​មាន​អាការៈ EHS នៅ​ឆ្នាំ ២០១២ ខ្ញុំ​​​​​មិន​ដែល​​​​ជឿ​ទេ​ថា​​​វា​ពិត​ជា​កើត​មាន​មែន​នោះ”។ ស្ត្រី​អាយុ ៦៣ឆ្នាំ​រូប​នេះ​បន្ត​ប្រាប់​ទៅ​សារព័ត៌មាន Daily Mail ទៀត​ថា៖ “ប៉ុន្តែ​ឥឡូវ​ទើប​ខ្ញុំ​​ដឹង​ថា​វា​ជា​ការ​ពិត។ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា​ផ្នែក​ខាង​ក្នុង​មាត់​របស់​ខ្ញុំ​ដូច​ជា​ស្ពឹក​ៗ”។

បន្ទាប់​ពី​ដឹង​ថា​ខ្លួន​គាត់​​​រង​ការ​ប៉ះ​ទង្គិច​ពី​វិទ្យុសកម្ម Mary ក៏​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​គាត់​ដើម្បី​ចៀស​ឲ្យ​ផុត​ពី​ការ​ប្រឈម​នឹង​វិទ្យុសកម្ម​ Wifi និង​រលក​សញ្ញា​ផ្សេង​ៗ​ដែល​ចេញ​ពី​ទូរសព្ទ។ តែ​ទោះ​ជា​យ៉ាង​ណា​គាត់​និយាយ​ថា​ វា​ពិត​ជា​លំបាក​មែន​ទែន​ក្នុង​ការ​រក​កន្លែង​ដែល​មិន​គ្រប​ដណ្ដប់​ដោយ Wifi និង​​ទីកន្លែង​ដែល​គ្មាន​មនុស្ស​ប្រើ​ទូរសព្ទ​នោះ។ ហេតុ​ដូចនេះ​ហើយ​ទើប​លោក​ស្រី​ Mary មិន​ដែល​ចេញ​ទៅ​ទីកន្លែង​សាធារណៈ​ តែ​បើ​ទៅ​លេង​​​ក៏​​ត្រឹម​តែ​ផ្ទះ​មិត្ត​ភក្តិ​របស់​គាត់​ប៉ុណ្ណោះ​​ (ដរាប​ណា​ផ្ទះ​របស់​ពួកគេ​​បិទ Wifi និង​​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ)។

បច្ចុប្បន្ន​ជំងឺ​របស់​គាត់​បាន​ធូរ​ស្បើយ​ច្រើន​មក​ហើយ​ព្រោះ​បាន​ពាក់អាវ​​ ​​Aaronia Shield ផលិត​ចេញ​ពី​សរសៃ​ Fibre ​ដែល​អាច​ការ​ពារ​វិទ្យុ​សកម្ម​​បាន។ ប៉ុន្តែ​គាត់​ថា​ជីវិត​របស់​គាត់​ពិត​ជា​លំបាក ​ដោយ​ត្រូវ​បោះ​បង់​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ទាំង​អស់ ​ដោយ​នៅ​តែ​ផ្ទះ​ប៉ុណ្ណោះ។

បុរស​ម្នាក់​ទៀត​ឈ្មោះ Ricky Gardiner អាយុ​ ៦៦ឆ្នាំ​​ជា​តន្ត្រី​ករ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​គាត់​ចាប់​ផ្ដើម​មាន​​​រោគ​សញ្ញា EHS តាំង​ពី​ឆ្នាំ ១៩៩០ ដូច​ជា​ចង្វាក់​បេះ​ដូង​មិន​ទៀង​ទាត់​ និង​ពិបាក​ដក​ដង្ហើម​។ ​​ មក​ទល់​ពេល​ឥឡូវ​គាត់​នៅ​តែ​ប្រើ​កុំព្យូទ័រ​ តែ​មិន​ភ្ជាប់​ WiFi​ នោះ​ទេ។​ ​ពេល​ដែល​គាត់​ត្រូវ​​​ប្រើ​កុំព្យូទ័រ​ម្ដង​ៗ​គឺ​ចាំ​បាច់​ត្រូវ​​អង្គុយ​នៅ​​ជ្រុង​ម្ខាង​នៃ​បន្ទប់​​ឲ្យ​ឆ្ងាយ​ពី​កុំព្យូទ័រ​​​ ហើយ​ប្រើ​កែវ​យឺត​ដើម្បី​មើល​អេក្រង់​របស់​វា។

ចំណែក​ឯ​ស្ត្រី​ម្នាក់​អាយុ ៥៣​ ឈ្មោះ Sue Brown ក៏​មាន​​អាការៈ EHS នេះ​​ដែរ ដោយ​គាត់​តែង​តែ​គេង​មិន​លក់​រាល់​យប់​និង​ឈឺ​ក្បាល​ជា​ញឹក​ញាប់​ ឬ​ជួន​កាល​រក​កល​ចង់​ក្អួត​ទាំង​យប់​ក៏​មាន​។

ការ​សិក្សា​​ផ្នែក​ខួរ​ក្បាល​​មួយ​នៅ​​ចក្រភព​​អង់គ្លេស​ក្នុង​​ឆ្នាំ ២០១១ បាន​បង្ហាញ​​ថា​សិស្ស​ប្រុស​ជា​ច្រើន​នៅ​តំបន់​ដែល​ប្រឈម​នឹង​វិទ្យុ​សកម្ម​ Wifi រង​ការ​ប៉ះ​ទង្គិច​ផ្នែក​សរសៃ​ប្រសាទ​ ដោយ​សមត្ថភាព​ខួរ​ក្បាល​របស់​ពួកគេ​ថយ​ចុះ។​​

ចំណែក​ឯ​​ការ​សិក្សា​មួយ​ទៀត​ទៅ​លើ​ស្ត្រី​ជា​ច្រើន​​នៅ​សហរដ្ឋអាមេរិក​ក៏​បាន​បង្ហាញ​​លទ្ធផល​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​សមត្ថភាព​ខួរ​​​ក្បាល​របស់​ស្ត្រី​ទាំង​អស់​នោះ​ថយ​ចុះ​ដូច​គ្នា​ព្រោះ​តែ​រលក​សញ្ញា​វិទ្យុ​សកម្ម​ WiFi ដែល​ពួក​គេ​កំពុង​ប្រើ។​​

ចំពោះ​វេជ្ជបណ្ឌិត​ជនជាតិ​អង់គ្លេស​មួយ​រូប​ឈ្មោះ Andrew Tresidder ​​ក៏​មាន​​ក្ដី​ព្រួយ​បារម្ភ​​ចំពោះ​ស្ថានការណ៍​របស់​អ្នក​ជំងឺ​ដែល​មាន​រោគ​សញ្ញា​ EHS​​ ផង​ដែរ​ ​ដោយ​​ពួកគេ​តែង​តែ​​​ត្អូញត្អែរ​​ជា​រឿយ​ៗ​ពី​រោគ​សញ្ញា​​ដែល​​​ជឿ​ថា​វា​កើត​ចេញ​ពី​រលក​សញ្ញា​វិទ្យុ​សកម្ម​​។

ដោយ​ឡែក​ចំពោះ​អង្គការ​​គាំ​ពារ​សុខភាព​មួយ​​ទៀត​របស់​អង់គ្លេស​ (Health Protection Agency) បែរ​​​ជា​បង្ហាញ​ទស្សនៈ​ផ្ទុយ​មក​វិញ​​ថា ​យ៉ាង​ណា​ក៏​ដោយ​មិន​ទាន់​មាន​ភស្តុតាង​ណា​មួយ​ច្បាស់​លាស់​នោះ​ទេ​ដែល​​ថា​បញ្ហា​​សុខ​ភាព​​កើត​ឡើង​ចំពោះ​ជន​រងគ្រោះ​ទាំង​នោះ​ បង្ក​ដោយ​​វិទ្យុ​សកម្ម​ដែល​ចេញ​ពី​គ្រឿង​អេឡិចត្រូនិក​នៅ​ឡើយ​។​​​​

មក​ទល់​ពេល​បច្ចុប្បន្ន​​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មាន​ភាព​ចម្រូង​ចម្រាស់​នឹង​គ្នា​​ទៅ​វិញ​ទៅ​មក​​លើ​​ប្រធានបទ​ “ផល​​ប៉ះ​ពាល់​​តាមរយៈ​វិទ្យុសកម្ម​”​។ ប៉ុន្តែ​ជន​រង​គ្រោះ​​បី​នាក់​ខាង​លើ​ និង​ជន​រង​គ្រោះ​ជាង​៣លាន​នាក់​ទៀត​កំពុង​រង​ការ​ប៉ះ​ពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ និង​គួរ​ឲ្យ​អាណិត​​ ​​ស្រប​ពេល​ដែល​​​វិទ្យុ​សកម្ម​ត្រូវ​អ្នក​ទាំង​នោះ​ជឿថា ជា​ដើមចម​ធ្វើ​ឲ្យ​ពួកគេ​ទៅ​ជា​បែប​នេះ។

​ទោះ​​បី​ជា​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​បាន​បញ្ជាក់​ពី​មូល​ហេតុ​ពិត​ពី​ផល​ប៉ះ​ពាល់​របស់​ជន​រង​គ្រោះ​ចំនួន​ជាង​៣លាន​នាក់​ជុំវិញ​​អង់គ្លេស​ក៏​ពិត​មែន​ តែ​អ្នក​គួរ​តែ​ការពារ​ខ្លួន​ពី​វិទ្យុ​សកម្ម​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​អ្វី​ក៏​ដោយ​តែង​តែ​មាន​ផល​វិជ្ជមាន ​និង​អវិជ្ជមាន​។ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា​ “ការ​ពារ​ប្រសើរ​ជាង​ព្យាបាល”៕

ដោយ៖ ហុង

ប្រភព៖

  • គួរ​ឲ្យ​ខ្លាច​ ​​វិទ្យុសកម្ម​​ពី Wifi ​ប៉ះពាល់​សុខភាព​​ខ្លាំង​ណាស់!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:កីឡា
Tags: