បើករថយន្តទៅបុកកន្ទុយរថយន្តដែលគេចតចោល បណ្តាលឲ្យគៀបស្លាប់ !

6 Videos


បុរសម្នាក់បានគៀបស្លាប់នៅក្នុងរថយន្តយ៉ាងវេទនា បន្ទាប់ពីបើករថយន្តក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុកកន្ទុយរថយន្តដែលគេចតចោលនៅលើចិញ្ចើមផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ ។

បើករថយន្តទៅបុកកន្ទុយរថយន្តដែលគេចតចោល បណ្តាលឲ្យគៀបស្លាប់ !

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើ គេបានឃើញបុរសម្នាក់បើក រថយន្តមួយគ្រឿងម៉ាក RAV4 ពាក់ស្លាកលេខភ្នំពេញ 2F-5978 តាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុកកន្ទុយរថយន្តប្រភេទដឹកទំនិញធុនធំដែលគេចតចោល បណ្តាលឱ្យកៀបជាប់ ស្លាប់នៅក្នុងរថយន្តតែម្តង រីឯរថយន្តវិញ គឺខ្ទេចទាំងស្រុង ។

បើករថយន្តទៅបុកកន្ទុយរថយន្តដែលគេចតចោល បណ្តាលឲ្យគៀបស្លាប់ !

ក្រោយពីកើតហេតុ សពបុរសរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានខាងសមត្ថកិច្ចជំនាញស្ទួចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ សុថាត់

បើករថយន្តទៅបុកកន្ទុយរថយន្តដែលគេចតចោល បណ្តាលឲ្យគៀបស្លាប់ !បើករថយន្តទៅបុកកន្ទុយរថយន្តដែលគេចតចោល បណ្តាលឲ្យគៀបស្លាប់ !