តាម​ពិត​ទៅ​អាមេរិក​ និង​រុស្ស៊ី​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​កាប់​ព្រៃឈើ​ច្រើន​បំផុត​ក្នុង​ពិភពលោក​ដែរ​

បញ្ហា​នៃ​ការ​កាប់​ព្រៃ​ឈើ​ ធ្លាប់​តែ​បាន​លឺ​ចេញ​ពី​ប្រទេស​ក្រីក្រ ​ឬ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​ ប៉ុន្តែ​គេ​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា​ ប្រទេស​មហាអំណាច​ដូចជា​ សហរដ្ឋអាមេរិក និង​រុស្ស៊ី​ តាម​ពិត​ទៅ​ក៏​មាន​ការ​កាប់​ព្រៃ​ឈើ​ខ្លាំង​ណាស់​ដែរ​។

មូលហេតុ​ដែល​គេ​មិន​សូវ​បាន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​បណ្ដា​ប្រទេស​អ្នក​មាន​ ព្រោះ​ថា​បណ្ដា​ប្រទេស​ទាំងនោះ​ជា​រឿយៗ​តែង​ធ្វើ​ការ​រិះគន់​ចំពោះ​ការ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​ និង​កំពុង​អភិវឌ្ឍន៍​ ព្រមទាំង​​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​​ និង​ការ​ឡើង​កម្ដៅ​នៃ​ផែនដី​ ដោយ​សារ​ការ​បាត់បង់​ព្រៃ​ឈើ​។

ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ Map of World ដែល​បាន​​បាន​ធ្វើ​បច្ចុប្បន្នភាព​តារាង​ប្រទេស​ដែល​មាន​ការ​កាប់​ព្រៃ​ឈើ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ទាំង​១០​នោះ​ ឃើញ​ថា​មួយ​ចំនួន​ជា​បណ្តា​ប្រទេស​អ្នក​មាន​ទៅ​វិញ​។ ខាងក្រោម​នេះ​​ ជា​បញ្ជី​ប្រទេស​ទាំង​១០​នោះ​ ដែល​រៀប​តាម​លំដាប់​ពី​ច្រើន​ទៅ​តិច​​នៃ​ទំហំ​ដី​ព្រៃ​ដែល​រង​ការ​កាប់​ឈើ​ ​។

១. ប្រទេស​ ប្រេស៊ីល​ ទំហំ​ផ្ទៃដី​​ព្រៃ​ដែល​រង​ការ​កាប់​ឈើ​ ៣,៤៦៦,០០០ ហិកតា
២. ប្រទេស​ ឥណ្ឌូណេស៊ី​ ទំហំ​ផ្ទៃដី​ព្រៃ​ដែល​រង​ការ​កាប់​ឈើ​ ១,៤៤៧,៨០០ ហិកតា
៣. ប្រទេស ​រុស្ស៊ី​ ទំហំ​ផ្ទៃដី​ព្រៃ​ដែល​រង​ការ​កាប់​ឈើ​ ៥៣២,២០០ ហិកតា
៤. ប្រទេស​ ម៉ិកស៊ីកូ​ ទំហំ​ផ្ទៃដី​ព្រៃ​ដែល​រង​ការ​កាប់​ឈើ​ ៣៩៥,០០០ ហិកតា
៥. ប្រទេស​ ប៉ាពូញូវហ្គីណេ ទំហំ​ផ្ទៃដី​ព្រៃ​ដែល​រង​ការ​កាប់​ឈើ​ ២៥០,២០០ ហិកតា​​
៦. ប្រទេស​ ពេរ៉ូ​ ទំហំ​ផ្ទៃដី​ព្រៃ​ដែល​រង​ការ​កាប់​ឈើ ២២៤,៦០០ ហិកតា
៧. សហរដ្ឋអាមេរិក ទំហំ​ផ្ទៃដី​ព្រៃ​ដែល​រង​ការ​កាប់​ឈើ ២១៥,២០០ ហិកតា
៨. ប្រទេស​បូលីវី ទំហំ​ផ្ទៃដី​ព្រៃ​ដែល​រង​ការ​កាប់​ឈើ​ ១៣៥,២០០ ហិកតា
៩. ប្រទេស​ ស៊ូដង់​ ទំហំ​ផ្ទៃដី​ព្រៃ​ដែល​រង​ការ​កាប់​ឈើ​ ១១៧,៨០៧ ហិកតា
១០. ប្រទេស​ នីហ្សេរីយ៉ា ទំហំ​ផ្ទៃដី​ព្រៃ​ដែល​រង​ការ​កាប់​ឈើ​ ៨២,០០០ ហិកតា

គួរ​បញ្ជាក់​ផង​ដែរ​ សម្រាប់​ចន្លោះ​ឆ្នាំ​២០០០-២០១២ គេហទំព័រ​នេះ​ក៏​​ធ្លាប់​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ ក្នុង​លំដាប់​ទី​៥​ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​កាប់​ព្រៃ​ឈើ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ផង​ដែរ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព ៖ ​​​​​​​

  • តាម​ពិត​ទៅ​អាមេរិក​ និង​រុស្ស៊ី​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​កាប់​ព្រៃឈើ​ច្រើន​បំផុត​ក្នុង​ពិភពលោក​ដែរ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:វីដេអូ
Tags: