កូន​ប្រុស​របស់​ David Beckham ចុះ​កុង​ត្រា​ជាមួយ​ភ្នាក់​ងារ​បង្ហាញ​ម៉ូត​

កូន​ប្រុស​របស់​តារា​បាល់​ទាត់​ឆ្នើម​ David Baeckham គឺ Brooklyn Beckham បច្ចុប្បន្ន​មាន​វ័យ​១៦​ឆ្នាំ​ដែល​ជា​កីឡាករ​បាល់​ទាត់​មួយ​រូប​ដូច​ឪពុក​គេ​ផង​នោះ​ថ្មី​នេះ​រូប​គេ​កំពុង​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​បង្ហាញ​ម៉ូត​ ។

កូន​ប្រុស​ច្បង​របស់​ Victoria និង​ David Beckham រូប​នេះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ចុះ​កុង​ត្រា​ជាមួយ​ភ្នាក់​ងារ​បង្ហាញ​ម៉ូត​ដោយ​សារ​តែ​រូប​រាង​យ៉ាង​សង្ហារ​នឹង​ស្ដាយ៍​ដ៏​ទាក់​ទាញ​របស់​គេ​ ។

យោង​តាម​ប្រភព​ពី​ The Mirror បាន​បញ្ជាក់​ថា​ « Brooklyn ថ្មី​នេះ​បាន​ចុះ​កុង​ត្រា​ជាមួយ​ភ្នាក់​ងារ​បង្ហាញ​ម៉ូត​ ។ វា​បង្ហាញ​ថា​រូប​គេ​ពិត​ជា​មាន​សក្ដានុពល​សម្រាប់​អាជីព​នេះ​ខ្លាំង​ណាស់ ។ គាត់​មាន​សមត្ថភាព​បញ្ចេញ​ស្តាយ៍​ថត​រូប​យ៉ាង​ស្អាត​ ហើយ​គេ​មាន​រូប​រាង​យ៉ាង​សង្ហារ​ ហើយ​នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​គេ​ » ។

វា​មិនមែន​ជា​រឿង​ចម្លែក​សម្រាប់​ Brooklyn ទេ​ព្រោះ​រូប​គេ​ធ្លាប់​បាន​ថត​ជា​ម៉ូដែល​តាំង​ពី​រូប​គេ​មាន​អាយុ​១៥ឆ្នាំ​ដោយ​រូប​គេ​បាន​ថត​រូប​នៅ​លើ​ក្រប​មុខ​នៃ​ទស្សនាវដ្ដី​ Man About Town ។

ដោយ​ឡែក​មិនមែន​មាន​តែ​គេ​ម្នាក់​ទេ​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​ម៉ូដែល​ប៉ុន្តែ​ប្អូន​ប្រុស​គេ​ Romeo Beckham ដែល​បច្ចុប្បន្ន​ទើប​តែ​មាន​វ័យ​១២​ឆ្នាំ​ក៏​បាន​ថត​រូប​ឲ្យ​ក្រុមហ៊ុន​ Burberry ផង​ដែរ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • កូន​ប្រុស​របស់​ David Beckham ចុះ​កុង​ត្រា​ជាមួយ​ភ្នាក់​ងារ​បង្ហាញ​ម៉ូត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:កីឡា
Tags: