រឿង​ពិត​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី​ភ្នែក​របស់​អ្នក​

ភ្នែក​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​របស់​មនុស្ស​ដែល​វា​មាន​តួនាទី​អាច​អោយ​យើង​មើល​ឃើញ​ទិដ្ឋភាព​ផ្សេងៗ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​យើង​ ។ តែ​នៅ​ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​ការ​ពិត​មួយ​ចំនួន​ដែល​អ្នក​គ្រប់​គ្នា​ប្រហែល​ជា​មិនធ្លាប់​ដឹង​អំពី​ភ្នែក​របស់​អ្នក ។

១ . ភ្នែក​មិន​ដែល​បាន​សម្រាក​ទេ​

ជា​ទូទៅ​នៅ​ពេល​ដែល​អ្នក​គេង​អ្នក​ប្រហែល​ជា​គិត​ថា​ភ្នែក​របស់​អ្នក​បាន​សម្រាក​ដែរ​តាម​ពិត​វា​មិន​អញ្ចឹង​ទេ​ ដោយ​ការ​ពិត​មាន​តែ​ត្របក​ភ្នែក​នឹង​សាច់​ដុំ​ផ្នែក​ខាង​ក្រៅ​របស់​ភ្នែក​អ្នក​ប៉ុនោះ​ដែល​សម្រាក​ខណៈ​ផ្នែក​សំខាន់​នៃ​ភ្នែក​អ្នក​មិន​បាន​សម្រាក​ឡើយ​ ។

២ . ភ្នែក​មាន​សាច់​ដុំ​ដ៏​ខ្លាំង​ជាង​គេ​នៃ​រាងកាយ​មនុស្ស​

គ្រប់​គ្នា​ប្រហែល​គិត​ថា​សាច់​ដុំ​ដៃ​និង​ជើង​អ្នក​ជា​សាច់ដុំ​ដ៏​ខ្លាំង​ជាង​គេ​ក្នុង​រាង​កាយ​តែ​តាម​ពិត​សាច់​ដុំ​ដ៏​ខ្លាំង​របស់​មនុស្ស​គឺ​ស្ថិត​នៅ​ក្នុង​ភ្នែក​ឯណោះ​ទេ ព្រោះ​វា​មាន​នាទី​ដ៏​សំខាន់​ការ​ជួយ​ភ្នែក​អោយ​មើល​ឃើញ​ទី​ឆ្ងាយ​ជិត​បាន​ ។

៣ . ភ្នែក​របស់​អ្នក​ព្រិច​យ៉ាង​ហោច​ណាស់​១២​ដង​ក្នុង​មួយ​នាទី​

ក្នុង​រយៈ​ពេល​១​នាទី​ភ្នែក​របស់​មនុស្ស​គ្នា​ជា​ទូទៅ​ព្រិច​យ៉ាង​ហោច​ណាស់​ចំនួន​១២​ដង​ ដូចនេះ​មាន​ន័យ​ថា​រាល់​៥​វិនាទី​ភ្នែក​អ្នក​និង​ព្រិច​ម្ដង​ ។

៤ . រហូត​ដល់​អាយុ​ពី​ទៅ​២-៤​ខែ​ក្រោយ​ពី​កំណើត​ទើប​មនុស្ស​មាន​ទឹក​ភ្នែក​

អ្នក​ធ្លាប់​កត់​សម្គាល់​ទេ​ពេល​ទារក​ទើប​នឹង​កើត​ពួក​គេ​មិន​មាន​ទឹក​ភ្នែក​ទេ​នៅ​ពេល​ដែល​ពួក​គេ​យំ​ ។ នេះ​គឺ​ដោយ​សារ​តែ​ក្រពេញ​ទឹក​ភ្នែក​របស់​ពួក​គេ​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញ​លេញ​រហូត​ដល់​ពួក​គេ​មាន​អាយុ​២​ទៅ៤​ខែ​ទើប​ពួក​គេ​មាន​ទឹក​ភ្នែក​ ។

៥ . មនុស្ស​ប្រហែល​២៣៩​លាន​អ្នក​មាន​ការ​ចុះ​ខ្សោយ​សមត្ថភាព​ភ្នែក​

តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​បង្ហាញ​ថា​មនុស្ស​ប្រមាណ​២៣៩​លាន​នាក់​កំពុង​មាន​ការ​ចុះ​ខ្សោយ​សមត្ថភាព​មើល​ឃើញ​របស់​ភ្នែក​ ៕

ប្រភព ៖
ប្រែសម្រួល ៖ សំរេច

  • រឿង​ពិត​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី​ភ្នែក​របស់​អ្នក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:បច្ចេកវិទ្យា
Tags: