អត្ថប្រយោជន៍​ពី​ស្លឹក​ត្របែក

ត្របែក​មិន​ត្រឹមតែ​មាន​ប្រយោជន៍​ពី​ផ្លែ​របស់​វា​ទេ​តែ​ស្លឹក​របស់​វា​ក៏​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ដែរ។ យើង​មិន​គួរ​បោះ​ចោល​ស្លឹក​ត្របែក​ហើយ​យក​តែ​ផ្លែ​ត្របែក​មក​ទទួលទាន​នោះ​ទេ ស្លឹក​ត្របែក​ក៏​អាច​យក​មក​ធ្វើ​ជា​តែ​ផង​ដែរ។ តែ​ស្លឹក​ត្របែក​ត្រូវ​បាន​ចាត់​ទុក​ជា​ឱសថ​បុរាណ​នៅ​តំបន់​អាមេរិក​ខាងត្បូង និង ម៉ិចស៊ីកូ។ ស្លឹក​ត្របែក​គឺ​ជា​ឱសថ​ធម្មជាតិ​សម្រាប់​កែ​បញ្ហា​ពោះវៀន ដោយសារ​តែ​មាន​សារធាតុ​គីមី​រុក្ខជាតិ​គឺ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ផ្សេងៗ​ដូចជា សារជាតិanthocyanins សារជាតិflavonoids និង សារជាតិCarotenoids។ សមាស​ធាតុ​ខ្លះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ស្លឹក​ត្របែក​ដើម្បី​ទ្រទ្រង់​ការ​សម្លាប់​មេរោគ​ដែល​មាន​ប្រសិទ្ធភាព​សម្លាប់​វីរុស​រាគរុស​ផ្សេងៗ។ម្យ៉ាង​វិញ​ទៀត​ស្លឹក​ត្របែក​មាន​អត្ថប្រយោជន៍​ដល់​ប្រព័ន្ធ​ការពារ​បេះដូង និង ប្រព័ន្ធ​ចលនា​ឈាម។ តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ស្លឹក​ត្របែក​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម និង ជួយ​សម្រួល​ចង្វាក់​បេះដូង​ដែល​ដើរ​រអាក់រអួល​អោយ​មក​ធម្មតា​វិញ។ មួយ​វិញ​ទៀត​ស្លឹក​ត្របែក​មាន​តួនាទី​កាត់បន្ថយ​កូលេស្តេរ៉ូល​ក្នុង​ឈាម​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​ជំងឺ​ទឹក​នោមផ្អែម។ អញ្ចឹង​ហើយ​បន្ទាប់​ពី​បាន​ដឹង​ពី​គុណប្រយោជន៍​របស់​ផ្លែ​ត្របែក(ដែល​បាន​ផុស​នៅ​លេខ​មុន​ពីCAMBOMAG) និង ស្លឹក​ត្របែក​ហើយ​សូម​ទទួល​ទាន​ទាំង​ស្លឹក​ទាំង​ផ្លែ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំងអស់​គ្នា៕

ប្រែសម្រួលដោយ៖Ninja
ប្រភព៖