រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​គ្រាន់​តែ​ថត​វីដេអូ​កូន​ៗ​​របស់​ខ្លួន​លេង​ឧបករណ៍​ក្មេង​លេង

ឪពុក​ម្ដាយ​របស់​ក្មេង​ប្រុស​ស្រី​ ៣ នាក់​គឺ ក្មេង​ប្រុស Hulyan អាយុ ៥ ឆ្នាំ, ក្មេង​ស្រី Maya អាយុ ៣ ឆ្នាំ និង​ក្មេង​ប្រុស Marxlen អាយុ ៥ ខែ អាច​រក​ប្រាក់​ចំណូល​បាន​ប្រហែល​ជា​ ១,៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​គ្រាន់​តែ​ធ្វើ​ការ​ថត​វីដេអូ​ដែល​កូនៗ​ទាំង​ ៣ នាក់​​ លេង​នូវ​ឧបករណ៍​ក្មេង​លេង​ ហើយ​បង្ហោះ​វា​ចូល​ទៅ​ក្នុង Channle Youtube របស់​ពួកគេ។

ក្នុង​វីដេអូ​នោះ​វា​ប្រៀប​បាន​ទៅ​នឹង​ការ​រៀប​រាប់​លក្ខណៈ​នៃ​ឧបករណ៍​ក្មេង​លេង​ទាំង​នោះ ដោយ​មាន​តាំង​ពី​ការ​បើក​ប្រអប់ របៀប​លេង និង​លក្ខណៈ​ផ្សេងៗ​ទៀត​របស់​ឧបករណ៍​ទាំង​នោះ។ ​វីដេអូ​​ជា​ច្រើន​របស់​ពួកគេ​មាន​អ្នក​ចូល​ទស្សនា​រហូត​ទៅ​ដល់​​ ២០ លាន​ដង​ ។ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ឈប់​ធ្វើ​ការ​ហើយ​ចាប់​ផ្ដើម​ផលិត​វីដេអូ​ជា​ច្រើន​ជាមួយ​នឹង​កូន​ៗ​របស់​ពួកគេ។

រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​គ្រាន់​តែ​ថត​វីដេអូ​កូន​ៗ​​របស់​ខ្លួន​លេង​ឧបករណ៍​ក្មេង​លេង

ដោយ​សារ​ភាព​ល្បី​ល្បាញ​នេះ​ ក្រុមហ៊ុន​លក់​និង​ផលិត​ឧបករណ៍​ក្មេង​លេង​ជា​ច្រើន​បាន​ផ្ដល់​ឧបករណ៍​ក្មេង​លេង​ដែល​ថ្មីៗ​បំផុត​ដល់​ពួកគេ​ដោយ​ឥត​គិត​ថ្លៃ សម្រាប់​ធ្វើ​ការ​ថត​ជា​វីដេអូ ហើយ​ចំណូល​ជា​ច្រើន​បាន​មក​ពី​ការ​ផ្សព្វ​ផ្សាយ​ Youtube និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​វីដេអូ៕​

រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​គ្រាន់​តែ​ថត​វីដេអូ​កូន​ៗ​​របស់​ខ្លួន​លេង​ឧបករណ៍​ក្មេង​លេង

ប្រែសម្រួល ៖ ជលស័យ

  • រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​គ្រាន់​តែ​ថត​វីដេអូ​កូន​ៗ​​របស់​ខ្លួន​លេង​ឧបករណ៍​ក្មេង​លេង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: