ខ្សែ​ប្រយុទ្ធ​វែល​រូប​នេះ​កំពុង​ក្លាយ​ជា​គោលដៅក្លឹប​២​នៅ​ La Liga

ថ្មីៗនេះខ្សែប្រយុទ្ធសញ្ជាតិវែលមួយរូបដែលមានឈ្មោះថា Robson Kanu ត្រូវបានគេដឹងថាក្លាយជាគោលដៅរបស់ក្លឹបចំនួន២នៅក្នុងក្របខណ្ឌ La Liga គឺ AT Madrid និង ក្លឹប Sevilla ។

ដោយយោងតាមប្រភពពី Sky Sport បានឲ្យដឹងថាកីឡាករ Robson Kanu បច្ចុប្បន្នពុំមានជាប់កុងត្រាជាមួយក្លឹបណាមួយក្រោយពីរូបគេចប់កុងត្រាជាមួយ Reading កាលពីចុងរដូវកាលមុននេះ ។ ដូចនេះក្លឹប At Madrid និង Sevilla ត្រូវប្រកួតប្រជែងគ្នានៅការផ្ដល់លក្ខខណ្ឌដ៏ល្អដើម្បីឲ្យ Robson Kanu ចូលរួមជាមួយក្លឹបខ្លួន ។

ជាការពិតកាលពីរដូវកាល២០១៥/២០១៦ខ្សែប្រយុទ្ធរូបនេះធ្វើមិនសូវបានល្អទេក្នុងការបង្ហាញខ្លួនចំនួន៣៥ប្រកួតឲ្យ Reading គេរកបានត្រឹម៥គ្រាប់ប៉ុណ្ណោះ ប៉ុន្ដែគេបានក្លាយជាកីឡាករដែលក្លឹបជាច្រើនចាប់អារម្មណ៍ក្រោយពេលបង្ហាញទម្រង់លេងយ៉ាងជាមួយជម្រើសជាតិវែលហើយក្នុងនោះគេអាចស៊ុតបញ្ចូលទីបានចំនួន២គ្រាប់ក្នុងការបង្ហាញខ្លួន៤ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​វែល​រូប​នេះ​កំពុង​ក្លាយ​ជា​គោលដៅក្លឹប​២​នៅ​ La Liga已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:វីដេអូ
Tags: