ប្រើ Facebook យូរ​ហើយ​តិច​អត់​ដឹង​ថា​មាន​មុខងារ​នេះ?

ប្រហែល​ជា​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ Facebook តិច​ណាស់​ដែល​បាន​ដឹង​ពី​មុខងារ​មួយ​ឈ្មោះ​ថា​ Acquaintances។ អ្នក​ខ្លះ​ដឹង​ពី​មុខងារ​នេះ​ ប៉ុន្តែ​​មិន​ដឹង​ពី​​ផល​ប្រយោជន៍​​របស់​មុខងារ​នេះ​ឡើយ។

 

​មុន​នឹង​បង្ហាញ​ពី​ផល​ប្រយោជន៍​របស់​មុខងារ​ ជា​ដំបូង​សូម​បង្ហាញ​​ពី​វិធី​ប្រើ​ជា​មុន​សិន៖

 

​​​​​មុខងារ​នេះ​អាច​កំណត់​បាន​តែ​តាម​រយៈ​កុំព្យូទ័រ​ប៉ុណ្ណោះ​ ដោយ​ការ​កំណត់​អាច​ចូល​តាម​គណនី​មួយៗ​ដែល​អ្នក​ចង់​កំណត់​​មុខងារ​ Acquaintances បន្ទាប់​មក​យក​ Mouse ដាក់​ពី​លើ​ពាក្យ​ថា​ Friends បន្ទាប់​មក​ចុច​យក​ពាក្យ​ថា​ “Acquaintances”។

 

ប្រើ Facebook យូរ​ហើយ​តិច​អត់​ដឹង​ថា​មាន​មុខងារ​នេះ?

 

វិធី​មួយ​ទៀត​គឺ​ចូល​ទៅ​ផ្ទាំង​ News Feed នៃ​គណនី​អ្នក​ ហើយ​ស្វែង​រក​ពាក្យ​ថា​ Friends នៅ​ផ្នែក​ខាង​ស្ដាំ បន្ទាប់​មក​អូស​ Mouse ដាក់​ពី​លើ​ពាក្យ​នោះ​ រួច​ចុច​លើ​ពាក្យ​ “More”។ ក្រោយ​មក​ទៀត​ចុច​លើ​ពាក្យ “Acquaintances” ហើយ​ចុច​ Add Friends to List បន្ទាប់​មក​ចុច​លើ​គណនី​ណា​មួយ​ដែល​អ្នក​ចង់​កំណត់​មុខងារ​នេះ​លើ។

 

ប្រើ Facebook យូរ​ហើយ​តិច​អត់​ដឹង​ថា​មាន​មុខងារ​នេះ?

 

 

ប្រើ Facebook យូរ​ហើយ​តិច​អត់​ដឹង​ថា​មាន​មុខងារ​នេះ?

 

ប្រើ Facebook យូរ​ហើយ​តិច​អត់​ដឹង​ថា​មាន​មុខងារ​នេះ?

 

​​​*ផល​ប្រយោជន៍​មុខងារ​ Acquaintances៖

 

គោល​បំណង​ Facebook បង្កើត​មុខងារ​នេះ​ឡើង​​គឺ​ក្នុង​ករណី​ដែល​អ្នក​ប្រើ​ប្រាស់​មិន​ចង់​ចែក​រំលែក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ (Status ឬ រូបភាព) ​ជា​មួយ​នឹង​ គណនី​មួយ​ ​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ “Friends” ។ ក្រោយ​កំណត់​រួច​នៅ​ពេល​​បង្ហោះ​ Status ឬ រូបភាព ​នៅ​ត្រង់​ Who should see this អ្នក​អាច​ចុច​យក​ជម្រើស​ ​Friends except Acquaintances ដើម្បី​កុំ​ឲ្យ​គណនី​ដែល​មាន​កំណត់​​មុខងារ​ Acquaintances កុំឲ្យ​មើល​ឃើញ​ Status ឬ រូបភាព ដែល​អ្នក​បង្ហោះ។

 

ប្រើ Facebook យូរ​ហើយ​តិច​អត់​ដឹង​ថា​មាន​មុខងារ​នេះ?

 

​ពេល​អ្នក​កំណត់​មុខងារ​នេះ​លើ​គណនី​ណា​មួយ​ គណនី​នឹង​មិន​ដឹង​ខ្លួន​ឡើយ៕​​

 

ចុច​អាន៖ Messenger​ ​បន្ថែម​មុខងារ​​សន្ទនា​សម្ងាត់​ ​ផ្តល់​សុវត្ថិភាព​ពេល​លេង​សារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Facebook​​​