វិធី​ធ្វើ “ស្នូក​ក្ដាម”​ ងាយ​ៗ​​ឈ្ងុយឆ្ងាញ់​​ខ្លួនឯង

​មុខម្ហូប «ស្នូក​ក្ដាម» ​ត្រូវ​គេ​សង្កេត​ឃើញ​ថា​មាន​ការ​ពេញ​និយម​ច្រើន​នៅ​​​លើ​ទីផ្សារ​បរទេស​​​ ពិសេស​តាម​តំបន់​សមុទ្រ ឬ​តាម​ហាង​នៅ​ទីក្រុង​ ព្រម​ទាំង​នៅ​​​កម្ពុជា​យើង​ផង​។

 

វិធី​ធ្វើ “ស្នូក​ក្ដាម”​ ងាយ​ៗ​​ឈ្ងុយឆ្ងាញ់​​ខ្លួនឯង

 

 

ម្ហូប ស្នូក​ក្ដាម ​គឺ​ត្រូវ​គេ​​ច្នៃ​ឡើង​ពី​សាច់​ជ្រូក​ លាយ​សាច់​ក្ដាម​ចិញ្ច្រាំ​​ផ្សំគ្រឿង​​​ រួច​​ញាត់​​ក្នុង​ស្នូក​របស់​ក្ដាម​សមុទ្រ​ទំហំ​មធ្យម​ មិន​តូច​ពេក​ ឬ​ធំ​ពេក​ទេ។ ចង់​ដឹង​​មាន​គ្រឿង​ផ្សំ​ និង​​វិធី​ធ្វើ​យ៉ាង​ណា​ខ្លះ​សូម​​​តាម​ដាន​ខាង​ក្រោម៖

 

គ្រឿង​ផ្សំ​សម្រាប់​​​មួយ​កូន​ចាន៖

ទាំង​សាច់​ក្ដាម​ និង​សំបក​ក្ដាម​ទម្ងន់​ ១៥០ក្រាម​
សាច់​ជ្រូក​ចិញ្ច្រាំ ១៥០ក្រាម
សាច់​កំពឹស​ ១០០​ក្រាម
​ស៊ុត​ ២គ្រាប់
ម្រេច​គ្រាប់​​១​ស្លាបព្រា​បាយ
ខ្ទឹម​ស​​៥ ទៅ​៦​កំពឹស
ម្សៅសាឡី ២ស្លាប​ព្រា
ដើម​ជី​វ៉ាន់ស៊ុយ​ចិញ្ច្រាំ ២​ស្លាប​ព្រា​បាយ
ទឹកស៊ីអ៊ីវ​​ ១ស្លាបព្រា, ប្រេង​ខ្យង​​ ១ស្លាបព្រា, ស្ករស ១​ស្លាបព្រា​
ប្រេង​ឆា​​​មួយ​កូនចាន​​សម្រាប់​បំពង

 

វិធី​ធ្វើ៖

ចាក់​​​ដើម​ជី​វ៉ាន់ស៊ុយ​ចិញ្ច្រាំ​​​ក្នុង​ត្បាល់ លាយ​ជាមួយ​​មើម​ខ្ទឹមស ម្រេច​ ហើយ​​បុក​ចូល​គ្នា​ឲ្យ​ហ្មត់ ​រួច​​ដួស​​ដាក់​កូន​ចាន​​ទុក​មួយ​ឡែក។​ យក​ល្បាយ​បុក​រួច​នេះ​ ដាក់​ក្នុង​ចាន​ធំ​មួយ​ ចាក់​ស្ករស ប្រេង​ខ្យង​ ទឹកស៊ីអ៊ីវ រួច​កូរ​ឲ្យ​សព្វ​ ទើប​បន្ថែម​សាច់​ក្ដាម សាច់​កំពឹស សាច់​ជ្រូក​។​ បន្ទាប់​មក​លាងដៃ​ឲ្យ​ស្អាត ឬ​​ពាក់​ស្រោម​ដៃ​ ច្របាច់​​​វា​​ឲ្យ​ចូល​ជាតិ​បន្តិច​ ​ចាក់​ស៊ុត​១គ្រាប់​​ និង​ម្សៅ​​មី​ចូល ​បន្ត​ច្របល់​​​​​ រួច​ទុក​ចោល​ ១៥ ​ទៅ​​២០នាទី ឲ្យ​ចូលជាតិ។

ក្រោយមក​ យក​ស្នូក​ក្ដាម​មក​ញាត់​ល្បាយ​ទាំង​នោះ​ឲ្យ​ពេញ​ៗ​ស្នូក រួច​ដាក់​ចំហុយ​ឲ្យ​​​ឆ្អិន​បន្តិច សឹម​​​យក​​ស្នូក​ក្ដាម​ទាំង​នោះ​មក​ជ្រលក់​​​​ស៊ុត​​​ រួច​បំពង​ជា​ការ​ស្រេច៕ សូមទស្សនាវីដេអូខាង​ក្រោម៖

 

 

ចុចអាន៖ វិធី​ធ្វើ​​​​នំប៉័ង​​​​​ចៀន​​ជាមួយ​​​សាច់​ជ្រូក​ចិញ្ច្រាំ​​​​​ ​​ឃើញ​ស្រក់​ទឹក​មាត់

ចុចអាន៖ ងាយ​ៗ ​ធ្វើ​​ស៊ុត​​​​​បំពង​ទឹក​ត្រី​អម្ពិល​​ទុំ ញ៉ាំ​ជក់​មាត់​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ WhatRescipe ​