មូលហេតុ​ដែល​អ្នក​ញ័រ​ដៃ និង​ដំណោះស្រាយ​ងាយៗ​ដើម្បី​បំបាត់​អាកា​រៈ​ញ័រ​

    ​ញ័រ​ដៃ​គឺជា​បញ្ហា​ភាគច្រើន​មួយ​កើត​ឡើងលើ​យុវវ័យ​។ ភាគច្រើន ញ័រ​ដៃ​បណ្ដាល​ពី​ស្ថានភាព​ជំងឺ​មួយ​ហៅថា Essential Tremor ដែល​កើតឡើង​ដោយសារ​ភាពមិនប្រក្រតី​របស់​ខួរក្បាល​លើ​មុខងារ​គ្រប់គ្រង​តុល្យភាព និង​ចលនា​។​

​    ​ហើយ​ញ័រ​ដៃ​ផ្សេងទៀត​ដោយសារ​កត្តា​ជាច្រើន​ដូចជា​៖
​    ​- លក្ខណៈ​វេជ្ជសាស្ត្រ ដូច​ជាទី​រ៉ូ​អ៊ី​សកម្ម​ខ្លាំងពេក ជំងឺ Cerebellar និង​ជំងឺ Huntington​។​
​    ​- ផលប៉ះពាល់​នៃ​ថ្នាំ​ជំងឺហឺត ថ្នាំ​បន្ថយ​ទុក្ខព្រួយ ថ្នាំ​លី​ចូ​ម ។​ល​។​
​    ​- ផឹក​កាហ្វេ​លើស​កម្រិត ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សរសៃប្រសាទ​។​
​    ​- កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​
​    ​- ផឹក​ជាតិ​ស្រវឹង​
​    ​- កង្វះ​អាហារូបត្ថម្ភ​
​    ​- ស្រេ្ត​ស ថប់​អារម្មណ៍ សរសៃប្រសាទ​មាន​បញ្ហា ក៏​ញ័រ​ដៃ​ដែរ​។​

​    ​បើទោះជា​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ញ័រ​ដៃ​អាចធ្វើឱ្យ​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​ពិបាក​។ ហើយ​ប្រសិនបើ​បញ្ហា​នេះ​ក្លាយជា​ធ្ងន់ធ្ងរ ពេលនោះ​សូម្បីតែ​កាន់តែ​ប៊ិក​មួយ​ក៏​មិន​ជាប់​ដែរ​។​

​    ​មុន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​អ្នក​គប្បី​ត្រូវ​បង្ការ​បញ្ហា​នេះ តាមរយៈ​វិធីសាស្ត្រ​ខាងក្រោម​៖

​    ​១. គ្រប់គ្រង​កម្រិត​ស្ត្រេ​ស​របស់​អ្នក​។​
​    ​២. ធ្វើ​លំ​ហាត់ប្រាណ​ដៃ​៖
​    ​- យក​កូន​បាល់​មួយ​ច្របាច់​ឱ្យ​ខ្លាំង ៥ វិនាទី​សឹម​ព្រលែង​វិញ ៥ វិនាទី ហើយ​ធ្វើបែបនេះ ១០ ដង និង​ធ្វើឱ្យបាន​ច្រើនដង​ក្នុង ១ ថ្ងៃ​។​
​    ​៣. បំពេញ​វីតាមីន B ដើម្បី​ជួយ​រក្សា​សរសៃប្រសាទ​មាន​សុខភាព​ល្អ និង​ខ្លាំង​។ ហើយ​វីតាមីន B12, B1 និង B6 គឺជា​សំខាន់​ក្នុងការ​រក្សា​សរសៃប្រសាទ និង​ការខូចខាត​។​
​    ​៤. ទទួលទាន​អាហារ​ដែល​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ មានដូចជា​ខ្លាញ់ត្រី ថ្លើម ត្រី​សា​ម៉ុង ត្រី​ធូ​ណា ត្រី​សា​ឌី​ន ។​ល​។​
​    ​៥. ហូប​អាហារ​សម្បូរ​ទៅដោយ​ម៉ាញ៉េ​ស្យូ​ម ដូចជា​អាហារ​សមុទ្រ សណ្ដែកដី គ្រាប់​ធុញ្ញ​ជាតិ បន្លែ​បៃតង ។​ល​។​
​    ​៦. ចៀសវាង​ពិសា​កាហ្វេ ផឹកស្រា និង​ជក់បារី​៕