មានការ​អះអាង​ថ្មី​ថា ពីរ៉ាមីត​គ្រី​ស្តា​ល់បាត​សមុទ្រ​នៅ​តំបន់ត្រីកោណ​មរណៈ Bermuda អាចជា​មូលហេតុ​ដែល​ធ្វើឱ្យ​យន្តហោះ​និង​នាវា​បាត់​ខ្លួន​

    ​ការអះអាង​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទាក់ទង​នឹង​ពីរ៉ាមីត​គ្រី​ស្តា​ល់​ស្ថិតនៅក្រោម​បាតសមុទ្រ​ជម្រៅ ១.៩៨១ ម៉ែត្រ​ក្រោម​តំបន់ត្រីកោណ​មរណៈ Bermuda បាន​លេច​ឡើងវិញ​ម្តងទៀត​ពេញ​អន​ឡាញ​។ នេះ​បើតាម​ប្រភពព័ត៌មាន Daily Star កាលពី​ថ្ងៃ ទី​១២ តុលា​។ 

មានការ​អះអាង​ថ្មី​ថា ពីរ៉ាមីត​គ្រី​ស្តា​ល់បាត​សមុទ្រ​នៅ​តំបន់ត្រីកោណ​មរណៈ Bermuda អាចជា​មូលហេតុ​ដែល​ធ្វើឱ្យ​យន្តហោះ​និង​នាវា​បាត់​ខ្លួន​

​    ​ក្រុម​អ្នកស្វែងរក​ការពិត​អះអាងថា សំណង់​ចម្លែក​នេះ​គួរតែ​ស្តីបន្ទោស​ចំពោះ​ការបាត់​ខ្លួន​យន្តហោះ និង​នាវា​រាប់រយ​គ្រឿង ដែល​បាត់ស្រមោល​នៅ​តំបន់​នេះ​។ 

មានការ​អះអាង​ថ្មី​ថា ពីរ៉ាមីត​គ្រី​ស្តា​ល់បាត​សមុទ្រ​នៅ​តំបន់ត្រីកោណ​មរណៈ Bermuda អាចជា​មូលហេតុ​ដែល​ធ្វើឱ្យ​យន្តហោះ​និង​នាវា​បាត់​ខ្លួន​

​     ដោយ​ប្រើ​បច្ចេកវិជ្ជា "​មិន​ធ្លាប់​ស្គាល់​ពីមុនមក​ក្នុង​វិទ្យាសាស្ត្រ​សម័យ​ទំនើប​" ពីរ៉ាមីត​គ្រី​ស្តា​ល់​នេះ​ទំនង​ត្រូវបាន​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ​ឈ្មោះ Meyer Verlag ក្នុង​ឆ្នាំ ២០១២​។​

​     ក្នុង​សន្និសីទកាសែត​មួយ​ក្នុងប្រទេស​បា​ហា​ម៉ា លោក​បណ្ឌិត Meyer Verlag លាតត្រដាង​ថា កូអរដោនេ​ពិតប្រាកដ​នៃ​ពីរ៉ាមីត​គ្រី​ស្តា​ល់ គឺ​ប្រហែល​មាន​ទំហំ ៣ ដង​នៃ​មហា​ពីរ៉ាមីត Giza ក្នុងប្រទេស​អេ​ហ្ស៊ី​ប​។ 

មានការ​អះអាង​ថ្មី​ថា ពីរ៉ាមីត​គ្រី​ស្តា​ល់បាត​សមុទ្រ​នៅ​តំបន់ត្រីកោណ​មរណៈ Bermuda អាចជា​មូលហេតុ​ដែល​ធ្វើឱ្យ​យន្តហោះ​និង​នាវា​បាត់​ខ្លួន​

​      យោងតាម​វេ​ប​សាយ​ឈ្មោះ Before It's News "​លោក​បណ្ឌិត Verlag ជឿថា ការស្រាវជ្រាវ​បន្ថែម​លើ​អា​ថ៍កំ​បាំង​របស់​ពីរ៉ាមីត​នេះ​អាច​បង្ហាញ​ព័ត៌មាន​ច្រើន​ទៀត​ទាក់ទិន​នឹង​ករណី​បាត់​ខ្លួន​វត្ថុ​នានា​ទាក់ទង​នឹង​តំបន់ត្រីកោណ​មរណៈ Bermuda"៕ 