អធិរាជ​បេះដូង (ភាគទី៨)

ភាគ​ទី​៨
​ជោគជតា​ភ្ញាក់​ក្រញាង លើក​ដៃ​ទាំង​សង​មក​បិទ​បាំង​ផ្ទៃ​មុខ ធ្វើ​ឱ្យ​បុរស​កាន់តែ​ចង់​ឃើញ​ភាព​ពិត​លើ​វង់​ភក្ត្រ​នាង។
​វិច្ឆិកា​ច្បាម​ភួយ​បោះចោល​ទៅ​ម្ខាង ហើយ​ចាប់​ទាញ​ដៃ​នាង​ចេញ​ពី​ផ្ទៃមុខ។
​នាង​ក្រហម​មុខ​ដូច​ភ្លើង ពេល​ត្រូវ​ប្រុស​កំលោះ​បង្ខំ​ទាញ ហើយ​នាង​ត្រដរ​មិន​ឈ្នះ​។​
​ស្រី​ស្អាត​ប្រកែក​ង៉ុលៗ​ដូច​ប្ដី​ប្រពន្ធ​ថ្មោងថ្មី​កំពុង​ប្រលែង​លេង​។​
«​ស្អី​គេ​បង​ឯង​?!»
«​កុំ​ចង់​ដល់​ត្រើយ​សើយ​គូទ​!»
​នាង​ប្រកែក​ទាំង​សើ​កខឹក​៖
«​សើយ​ស្អី​គេ​ទៅ​!? បង​ឯង​ប្រុស​សម្ដី​ស្រី​!!»
​នាយ​សើច​ខឹកៗ​តប​នឹង​ស្រី​ល្អ ហើយ​ចាប់​ដៃ​រុញ​គ្នា​ចុះ​ឡើង​។

 
​អលង្ការ​ភ្លឺ​រន្ទាល​ជ្រែក​ចេញ​មក​តាម​ប្រលោះ​ទ្រូង​នាង ធ្វើ​ឱ្យ​បុរស​បង្អស់​ដៃ ហើយ​ឱន​ពិនិត្យ​។​
​គេ​ងើប​មុខ​មក​រក​នាង​វិញ ហើយ​និយាយ​ទាំង​ញញឹម​៖
«​ចោរ​ខ្លាំង​ម៉េះ​? យក​ខ្សែ​ក​គេ​ទៅ​ពាក់ មាន​សុំ​អនុញ្ញាត​មុន​ឬ​នៅ​?!»
​នារី​លូក​ដៃ​រាវរក​មើល​ខ្សែ​ក​គេ​ដែល​នៅ​លើ​ទ្រូង​នាង។
​តាម​ពិត​នាង​បាន​ពាក់​វា ពេល​ពេល​ងូត​ទឹក​អម្បាញ់មិញ ហើយ​ភ្លេច​យក​ឱ្យ​គេ​។ ទោះ​យ៉ាង​ណា​គេ​មើល​ទៅ​មិន​ខឹង​ទេ បែរ​ជា​សម្លឹង​នាង​យ៉ាង​ពេញ​ចិត្ត​ពេញ​ថ្លើម។

 
​នាង​រុញ​គេ​ថយ​ក្រោយ ហើយ​ច្រត់​ដៃ​ក្រោក​អង្គុយ។
​ពេល​កល្យាណ​លើក​ហត្ថា​ទាំងពីរ​ទៅ​ក្រោយ​គល់​ក បម្រុង​ដោះ​វា​យក​មក​សង​ម្ចាស់​គេ គេ​ទាញ​ដៃ​នាង​មក​វិញ ហើយ​បង្គាប់​ដោយ​កែវភ្នែក​ស្រទន់​៖
«​ជ្រុល​ពាក់​ហើយ ពាក់​ហ្មង​ទៅ​! ថែ​ឱ្យ​គង់​ផង​!!»
​នាង​បូញ​មាត់​តបត​៖
«​ចុះ​បង​ឯង​ថា​គេ​ចោរ​!!»
«​ចោរ​លួច​ចិត្ត មាន​អ្នកណា​កាត់ទោស​?!»
«​លួចចិត្ត​អ្នកណា ម៉េច​ខ្ញុំ​ខ្លួនឯង​មិន​ដឹង​?!!»

 

ចុច​អាន​បន្ត…

 

អធិរាជ​បេះដូង (ភាគទី៨)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ