ជំងឺ​ផ្លូវចិត្ត ៤​ប្រភេទ​ដែល​នាំ​ឲ្យ​កើតមុន​

ជំងឺ​ផ្លូវចិត្ត ៤​ប្រភេទ​ដែល​នាំ​ឲ្យ​កើតមុន​

​មនុស្ស​គ្រប់គ្នា​តែង​សុបិន្ត​ចង់បាន​ស្បែក​មុខដ៏​ទន់​រលោង ស្រស់ស្អាត និង​ផូផង់​ជានិច្ច ជាពិសេស​តែងតែ​ចង់​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជំងឺ​មុន​តែ​ម្តង​។ នៅពេល​ស្បែ​កើត​ជា​មុន​នោះ អ្នក​មើល​មុខ​គិតថា អ្នក​ប្រហែលជា​មាន​បញ្ហា​ស្ត្រេ​ស​ច្រើន​ជាង​ញ៉ាំ​អាហារ​ខុស​។ យ៉ាងណាមិញ ស្ត្រេ​សអាច​ក្លាយទៅជា​មូលហេតុ​ធំ​មួយ​នៃ​ជំងឺ​មុន​បាន​ដែរ​។

​តាមពិត ស្ត្រេ​សមាន​បញ្ហា​ច្រើន​លើសពី​មូលហេតុ​របស់​ជំងឺ​មុន​ទៅ​ទៀត​។ ខណៈពេលដែល​មូលហេតុ​របស់​ជំងឺ​មុន​មាន​ច្រើន​នោះ តែ​មនុស្ស​យើង​ភាគច្រើន​គឺ​មិន​ដឹង​អំពី​ការពិត​ដែលថា បញ្ហា​ជំងឺផ្លូវចិត្ត​ក៏​ជា​ដើមហេតុ​នាំឲ្យ​កើត​ជា​បញ្ហា​មុន​លើ​ស្បែក​ឡើយ​។ តាម​ការសិក្សា​កាលពី​ពីរ​បី​ឆ្នាំមុន គេ​បាន​រកឃើញថា មាន​ជំងឺផ្លូវចិត្ត​បួន​ប្រភេទ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ដើមហេតុ​នៃ​ជំងឺ​មុន​។ ជំងឺ​ទាំងនោះ​មានដូចជា​៖

  • ​បាក់​ទឹកចិត្ត​
  • ​ថប់​អារម្មណ៍​
  • ​មាន​ជំងឺ​ចូល​ចិត្ត​ធ្វើ​អ្វីៗ​ដដែលៗ​ជាប់ (Obsessive Compulsive Disorder, OCD)
  • ​Body Dysmophic Disorder ជំងឺ​ផ្លូវចិត្ត​ដែល​គិត​ថា​រាងកាយ​ខ្លួនឯង​តែងតែមាន​អ្វី​មិន​សមរម្យ​ខុស​ពី​ធម្មតា​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។