អាការៈ​ជំងឺ​រលាក​ក្នុងអាង​ត្រគាក​ដែល​អ្នកគួរ​យល់ដឹង​

អាការៈ​ជំងឺ​រលាក​ក្នុងអាង​ត្រគាក​ដែល​អ្នកគួរ​យល់ដឹង​

​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​បើសិនជា​មិន​ព្យាបាល​ទេ បាក់តេរី​នឹង​បង្កើន​កូនចៅ​របស់​វា ហើយ​រាលដាល​ដល់​ស្បូន មាត់ស្បូន បំពង់​ដៃ​ស្បូន ក្រពេញ​អូ​វ៉ែ និង​ប្លោកនោម​បាន​។ ការយល់ដឹដង​អំពី​រោគ​សញ្ញារ​បស់​វា​អាចជួយ​អ្នកការពារ​ការបង្ក​រោគ​កុំ​ឲ្យ​រាលដាល​បាន ហើយ​ក៏​បន្ថយ​ឱកាស​នៃ​ការ​អត់​កូន​នៅ​ថ្ងៃ​ក្រោយ​បាន​ដែរ​។

ការ​រលាក​នៅ​ទ្វារមាស​
រោគសញ្ញា​ចំបង​បំផុត និង​ដំបូង​គេ​នៃ​ការបង្ក​រោគ​នៅ​ទ្វារមាស​នោះ​គឺ ការ​រមាស​នៅ​ទ្វារមាស ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​អ្នកគេង​មិន​បាន​នៅពេល​យប់​តែម្តង​។ បើសិនជា​វា​គឺ​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​វិញ វា​ក៏​អាច​បណ្តាលឲ្យរ​មាស់​កាន់តែ​ខ្លាំង​ដែរ​បើសិនជា​ទុក​យូរ​មិន​ព្រម​ព្យាបាល​។

ហូរ​ទឹករំអិល​តាម​ទ្វារមាស​
ទឹករំអិល​ដែលមាន​ក្លិនស្អុយ​ច្រើនតែ​ជា​សញ្ញា​នៃ​ការបង្ក​រោគ ហើយ​បើសិនជា​វា​កើត​ឡើង​ជាមួយ​នឹង​ការ​រមាស់​ទ្វារមាស​ទៀត នោះ​អាច​បញ្ជាក់​ថា​ជា​ជំងឺ​រលាក​ក្នុង​អា​ត្រគាក​ហើយ​។ កាលណា​ការបង្ក​រោគ​កាន់តែ​ធ្ងន់ ការហូរ​ទឹករំអិល​ពី​ទ្វារមាស​កាន់តែច្រើន ហើយ​មាន​ពណ៌​បៃតង លឿង ខា​ប់ និង​មាន​សភាព​ល្អក់​។

ឈឺពោះ​ផ្នែក​ខាងក្រោម​
ការឈឺចាប់​ក្នុង​អាង​ត្រគាក​គឺជា​សញ្ញា​មួយ​នៃ​ការ​រលាក​ក្នុង​តំបន់​អាង​ត្រគាក​ហើយ​។ វា​អាច​ជា​ការ​រមាស​ក្នុង​ទ្វារមាស​ក្រោយ​ពី​រួមភេទ​រួច ឬ​ឈឺចាប់​ក្នុង​ពោះ​ផ្នែក​ខាងក្រោម ដូច្នេះ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​។​

ធ្លាក់​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ​
ការ​មក​រដូវ​មិន​ទៀង​គឺជា​សញ្ញា​សំខាន់​មួយ​ដែល​បញ្ជាក់ថា​ជាការ​រលាក​ក្នុង​តំបន់​អាង​ត្រគាក​។ បើសិនជា​ការបង្ក​រោគ​ប៉ះពាល់​ទៅលើ​ទ្វារមាស ស្បូន ឬ​ក្រពេញ​អូ​វ៉ែ ការធ្លាក់​ឈាមរដូវ​នៅ​ចន្លោះ​ពេល​មក​រដូវ​គឺជា​សញ្ញា​ដំបូង​ដែល​អ្នក​ត្រូវ​ចាប់​អារម្មណ៍​។

ក្តៅខ្លួន​
ទោះបីជា​ការ​ក្តៅខ្លួន​ស្ទិញៗ​ក៏ដោយ ក៏​វា​អាច​បញ្ជាក់​ថា​មាន​អ្វីមួយ​ខុស​ប្រក្រតី​នៅក្នុង​រាងកាយ​ហើយ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​បញ្ហា​ក្តៅខ្លួន​ជាមួយនឹង​ឈឺពោះ​ខ្លាំងក្លា ឬរ​មាស់​ក្នុង​ទ្វារមាស​ទៀត​នោះ វា​គឺជា​សញ្ញា​មួយ​នៃ​ការ​រលាក​ក្នុង​អាង​ត្រគៀក​ហើយ​។​

ក្អួត​
ទោះបីជា​ការ​ក្តៅខ្លួន និង​ក្អយត​គឺជា​សញ្ញា​កើតមាន​ជា​ញឹកញាប់​នៃ​ការបង្ក​រោគ​គ្រប់​ប្រភេទ​ក៏ដោយ តែ​ការ​ច​ង្អោ ឬ​ក្អួត​គឺជា​សញ្ញា​ដំបូង​បំផុត​នៃ​ការ​រលាក​។ ដូច្នេះ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​បើសិនជា​អ្នក​មាន​បញ្ហា​ក្អួត​ជាមួយគ្នា​នឹង​ឈឺពោះ​ដែរ​។

ហូរ​ឈាម​ក្រោយ​រួមភេទ​រួច​
ករណីខ្លះ ការ​ហូរ​ឈាម​ក្រោយពី​រួមភេទ​រួច​អាច​បញ្ជាក់​ថា​មាន​ការបង្ក​រោគ ជាពិសេស​ការ​រលាក​ក្នុង​អាង​ត្រគាក​ហើយ​។ បើសិន​ជា​រឿង​នេះ​កើតឡើង​មែន ចូរ​តម​ការ​រួមភេទ ហើយ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យបាន​លឿន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។