​ករណី​អ្វីខ្លះ ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​សម្រាលកូន ដោយ​វះកាត់​បន្ទាន់​?

​ករណី​អ្វីខ្លះ ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​សម្រាលកូន ដោយ​វះកាត់​បន្ទាន់​?

​ការ​សម្រាលកូន​ដោយ​វះកាត់ គឺជា​ការ​វះ​បើក​ជញ្ជាំង​ពោះ និង​ស្បូន​ខាង​មុខ​របស់​ស្ត្រី​ជា​ម្តាយ​។ ការវះកាត់​នេះ ច្រើន​តែ​អាច​ធ្វើបាន ដោយ​ការដាក់​ថ្នាំស្ពឹក​នៅ​ចង្កេះ ដើម្បី​ឲ្យ​រាងកាយ​មួយ​កំណាត់​ចុះក្រោម​ស្ពឹក និង​លែង​ឈឺ​។ ជាធម្មតា វា​ត្រូវការ​ពេល​ពី ៣០ ទៅ ៤៥ នាទី​។

​ស្ថិត​ក្នុង​ករណី​បន្ទាន់ វា​ប្រហែលជា​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ពិភាក្សា​ទៅ​លើ​ជម្រើស​នៃ​ការ​សម្រាលកូន ដោយ​ការវះកាត់​នោះទេ​។ បើសិនជា​ការ​សម្រាលកូន​ដោយ​ធម្មជាតិ អាច​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ម្តាយ ឬ​កូន​ខ្លាំង នោះ​គ្រូពេទ្យ​នឹង​ប្តូរ​មក​សម្រាល​ដោយ​វះកាត់​វិញ ទើប​ជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​បំផុត​។

ចំពោះ​ហេតុផល ដែល​ត្រូវការ​សម្រាលកូន ដោយ​វះកាត់​ជាបន្ទាន់​បែបនេះ មានដូចជា ៖

  • ​កូន​មិន​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់ ហើយ​ការ​សម្រាលកូន​ដោយ​ធម្មជាតិ ត្រូវការ​ពេល​យូរ និង​កូន​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​ខ្លាំង​
  • ​ការ​សម្រាលកូន​មិន​វិវត្ត​ទៅ​មុខ ទោះបីជា​អ្នក​ខំប្រឹង​យ៉ាងណាក៏ដោយ ហើយ​កូន​មិនអាច​កើត​ចេញ​រួច​ទៀត​
  • ​ការ​សម្រាលកូន​ដែល​ត្រូវ​ការបង្ខំ​ដោយសារ​ហេតុផល​ជំងឺ​
  • ​ម្តាយ​ធ្លាក់ឈាម​ច្រើន​ក្នុង​ពេល​សម្រាល​។​

​ករណី​បន្ទាន់​ខ្លះ ទារក​ប្រហែលជា​ត្រូវ​សម្រាល​ឲ្យ​លឿន​បំផុត ស្ទើរតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​។ ករណីបែបនេះ ការ​សម្រាល​ដោយ​វះកាត់ អាច​ជា​មធ្យោបាយ​ដ៏​មាន​សុវត្ថិភាព​បំផុត ដើម្បី​ការពារ​ទាំង​ម្តាយ និង​កូន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។