មន្ត្រី​និង​អ្នកស្រែ ៖ ទឹកស្ទឹង​មង្គល​បូ​រី ស្រុង​ចុះ តែ​មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ

មន្ត្រី​និង​អ្នកស្រែ ៖ ទឹកស្ទឹង​មង្គល​បូ​រី ស្រុង​ចុះ តែ​មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ



បន្ទាយ​មាន​ជ័យ​: ទឹកបាន​ស្រុង​ចុះ​ពី​តំបន់​ខ្សែទឹក​ខាងលើ​មក​ខ្សែទឹក​ខាងក្រោម​ពេញ​ប្រៀប​ពោះ​ស្ទឹង​ហើយ​។ ទឹកស្ទឹង​មង្គល​បូ​រី ដែល​ទទួល​របប​ទឺ​ក​ពី​ខ្ពង់រាប ប្រទេស​ភាគ​និរតី​និង​ប្រ​ទេ​កម្ពុជា ភាគ​ពាយ័ព្យ​នោះ បាន​ស្ទុះ​ឡើង​ប៉ុន្មាន​ថ្ងៃ​មកនេះ​ដោយសារ​ភ្លៀង​ធ្លាក់​។

លោកយាយ សិទ្ធិ ណូ​ក អាយុ​៧២​ឆ្នាំ​កសិករ​ម្នាក់​នៅ​ឃុំ​សឿ​ថ្ងៃ​ទី​១១​តុលា​ថា​:​ជិត​១​ស​ប្តា​ហ៍​មកនេះ ទឹកភ្លៀង​និង​ទឹក​ស្រុង​ពីលើ​មក​បាន​ពេញ​ពោះ​ស្ទឺ​ង​មង្គល​បូ​រី​ក្នុងភូមិ​សាស្ត្រ​ឃុំ​សឿ​។ ដល់​ថ្ងៃ​ទី​១១​តុលា​នេះ ធារទឹក វា​បាន​ហៀរ​ចេញពី​ពោះ​ស្ទឺ​ង​ខ្លះ ហើយ​បង្ក​លិច​ទីធ្លា​ផ្ទះសម្បែង វាលស្រែ ច្បារ​ដំណាំ​ខ្លះ តែ​មិន​បង្ក​ខូចខាត​ទេ​។

លោក​ឡុ​ង ពុន អភិបាលស្រុក​មង្គល​បូ​រី​អោយ​ដឹង​ថ្ងៃ​ទី​១១​តុលា​ថា​:​ជំនន់​ទឺ​ក​ភ្លៀង ទឹក​ស្រុង​ពី​ខ្សែទឹក​ខាងលើ​នាំ​អោយ​ហៀរ​ចេញពី​ពោះ​ស្ទឺ​ង​មង្គល​បូ​រី  បាចសាច​ទៅ​វាលស្រែ ធ្លា​លំនៅ​ឋាន​និង​ហូរ​ចូល​បែកខ្ញែក​តាម​ព្រែក ប្រឡាយ អាង បឹងបួរ ពិសេស​គឺ​ស្រែ​ទួល​ទាំងឡាយ​នៃ​តំបន់​ខ្ពស់​។

លោក​និយាយ​បន្ត​ថា :​ជំនន់​ទឺ​ក​ភ្លៀង​នេះ មិន​ធ្ងន់ធ្ងរ​មិន​បង្ក​ខូចខាត​ទេ​។ ប៉ុន្តែ​ចំណេញ​យ៉ាង​ខ្លាំង​ដល់​វាលស្រែ តំបន់​ខ្ពស់​ប៉ែក​ខាងលើ​ដែល​ត្រូវការ​ទឹក​។ ហើយ​ពេល​វា​ហូរ​ទៅ​វាលស្រែ​តំបន់​ក្រោម​ដែល​មាន​រយ​:​កម្ពស់​នីវ៉ូ​ដី​ខុស​គ្នា​ពី​១,៨-២ ម៉ែត្រ​ឯណោះ​។ ដូច្នេះ​ទម្រាំ​ទឺ​ក​ហូរ​ដល់​វាលស្រែ​តំបន់​ក្រោម វា​រាច​រាយ​ប៉ាយ​អស់ មិន​បង្ក​ជន់​លិចលង់​ទៀត​។

ប៉ុន្តែ​សូម​បញ្ជាក់​ថា អ្នក​ភូមិ អ្នកដំណើរ​និង​មន្ត្រី​មូលដ្ឋាន​ខ្លះ​បាន​ផុស​ក្នុង​បណ្តាញ​សង្គម​ស្តី​ពី​ទឹក​លិច​ធ្លា​ផ្ទះ ភូមិ ផ្លូវ ខ្នង​ប្រឡាយ សាលារៀន​មួយ​ចំនួន​ក្នុងស្រុក​មង្គល​បូ​រី​ពី​ថ្ងៃ​ទី​៧-១១​តុលា​នេះ​។

ករណី​នេះ លោក​ឡុ​ង ពុន និយាយ​ថា​:"​ឃើញ​ទឹក​លិច​ផ្ទះ ធ្លា​ភូមិ​ហ្នុ​ង​តាម​ពិត​លិច​ខ្ទម​ស្រែ​ទេ​។​ឯ​ទឹក​លិច​ផ្លូវ​និង​ខ្នង​ទំនប់​ប្រឡាយ​នៅ​ម្តុំ​វាល​សាយ​សា​ម៉​ន​ឃុំ​ចំណោម​នោះ តាម​ពិត​តំបន់​នោះ ទឹកធ្លាក់​ពីរ​នាម​ដូន​សំ​មក តែងតែ​លិច​ចឹ​ង​។​តែ​២-៣​ថ្ងៃ​វា​នឹង​ស្រក​ចុះ​វិញ ជា​ធម្មតា​"​។

សូម​បញ្ជាក់​ថា ស្ទឹង​មង្គល​បូ​រី​បាន​សណ្តូក​និង​ពុះ​ចុះ​កណ្តាល បណ្តោយ​ស្រុក​មង្គល​បូ​រី​ឆ្ពោះ​ចុះ​ទៅ​បឹង​ទន្លេសាប​។​ទឹក​នេះ​បាន​ស្រោចស្រព​មួយ​ផ្នែក​ធំ​នៃ​វាលស្រែ​វស្សា​ទំហំ​៥៦.៥៣០​ហិច​តា ,​ស្រែប្រាំង​ជាង​៧.០០០​ហិច​តា​និង​ដំណាំ​ប​ន្លៃ​បង្កា ដំណាំ​ឆ្លងកាត់​រដូវ​រាប់រយ​ហិច​តា​ទៀត​៕