ប្រទះ​ឃើញ​សព យុវជន​ម្នាក់ អណ្តែត​ទឹកទន្លេ​នៅ​ក្រុង​តា​ខ្មៅ

ប្រទះ​ឃើញ​សព យុវជន​ម្នាក់ អណ្តែត​ទឹកទន្លេ​នៅ​ក្រុង​តា​ខ្មៅ



កណ្តាល​: នៅ​ព្រឹក​ថ្ងៃ​ទី​១២ តុលា​នេះ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព យុវជន​ម្នាក់​ស្លាប់ អណ្តែត​ទឹក​នៅ​ក្ន​ង​ទន្លេ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។

បើ​តាម​មន្ត្រី នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជន វាសនា អាយុ​២៥​ឆ្នាំ ហៅ​អា​ងោ មាន​ទីលំនៅ​រស់នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ជំងឺសរសៃប្រសាទ ប្រចាំ​កាយ​។

ក្រោយ​ពី​បាន​ពិនិត្យ​លើ​ខ្លួន​សាកសព មិនឃើញ​មាន​អ្វី​ប្លែក ឫ​ពាក់ព័ន្ធ​ករណី​ផ្សេង​ឡើយ ហើយ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕