នគរបាល​ខេត្តស្ទឹងត្រែង បង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ រួម​ជាមួយ​ថ្នាំ​១៩៤.២g

នគរបាល​ខេត្តស្ទឹងត្រែង បង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ រួម​ជាមួយ​ថ្នាំ​១៩៤.២g



ស្ទឹង​ត្រែង​: កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​។

ក្នុង​ប្រតិបត្តិការ​នេះ​ដោយ​មានការ​ដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក ម៉ៅ តារា ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា នៅ​ចំណុច​ដុ​ង​ក្រឡា ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់ សាមគ្គី ក្រុង​/​ខេត្តស្ទឹងត្រែង​។

ជនសង្ស័យ​ឈ្មោះ ឡុ​ត ផ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ឡាវ ស្រុក​កំណើត​ភូមិ​ថា​ខ ក្រុម ទី​៦ ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។ ក្រោយ​ពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE)​ចំនួន ១៩៤.២g ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ បាន​កំពុង​បន្ត​តាម​នីតិវិធី​៕