កាសែត​អាមេរិក​ដក​ថយពី​លោក​ត្រាំ កាន់​ជើង​លោក​ស្រី ​ហ៊ីឡារី​ ដ៏លើសលប់

ក្រុងវ៉ាស៊ីនតោនៈ ក្រុមអ្នកគាំទ្របេក្ខជនប្រជាធិបតីបក្សសាធារណរដ្ឋ លោកដូណាល់ ត្រាំ បានទទួលស្គាល់ថា គូប្រជែងរបស់គាត់ គឺលោកស្រីហ៊ីឡារី គ្លីនតុន ទទួលអំណោយផលល្អណាស់ ខណៈប្រព័ន្ធផ្សព្វផ្សាយធំៗបំផុតរបស់អាមេរិក កំពុងតែជេរប្រទេច លោកត្រាំហើយទទួលស្គាល់បេក្ខនារីបក្សប្រជាធិបតេយ្យរូបនោះដោយបើកចំហ។

ក្នុងចំណុចមួយក្នុងពេលដេញដោលគ្នាទីពីរ លោកត្រាំ បាននិយាយពីទង្វើរបស់អ្នកសម្របសម្រួលកម្មវិធី អ្នកស្រី Martha Raddatz នៃទូរទស្សន៍ ABC និងលោក Anderson Cooper នៃទូរទស្សន៍ CNN ដែលហាក់កំពុង រួមដៃគ្នាជាមួយលោកស្រីគ្លីនតុន ប្រឆាំងនឹងគាត់។ គ្រានោះ លោកត្រាំ បានថ្លែងថា៖ «ល្អណាស់! មួយទល់នឹងបី!»។

Loading...

ប្រជាប្រិយភាពលោកស្រី គ្លីនតុន ហាក់កំពុងកើនឡើង ខណៈអតីតរដ្ឋមន្ត្រីការបរទេសរូបនេះបានទាក់ទាញបានហ្វូងមនុស្ស ១៨០០០ នាក់ ក្នុងយុទ្ធនាការឃោសនា នៅឯសាកលវិទ្យាល័យរដ្ឋអូហៃយ៉ូ ពីថ្ងៃអង្គារ រីឯ លោកត្រាំ ជួបបញ្ហា បន្ទាប់ពីសម្តីអាសអាភាសអំពីស្ត្រី។

ទីភ្នាក់ងារ AP ក៏បានបង្កការភ្ញាក់ផ្អើលខ្លះដែរ ដោយនិយាយ តាមធ្វីធើរពីការពិនិត្យការពិតមួយ លើសម្តីរបស់លោកត្រាំថា រដ្ឋាភិបាលស៊ីរី កំពុងប្រយុទ្ធនឹង ក្រុម ISIS ថា «មិនពិត»។

ទីភ្នាក់ងារនោះ បានដកថយបន្តិចពីព្រឹក ថ្ងៃអង្គារ ដោយហៅសម្តីលោកត្រាំថា «មួយផ្នែកពិត»។

ទីភ្នាក់ងារ នោះ ក៏ផ្សព្វផ្សាយសៀវភៅខ្លួនអំពីលោកស្រីហ៊ីឡារី គ្លីនតុន ដែលបោះពុម្ពពីខែកុម្ភៈផងដែរ។

ជាភ័ស្តុតាងបញ្ជាក់ភាពលម្អៀង របស់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមអ្នកគាំទ្រលោកត្រាំ បានចង្អុលទៅ ភាពដូចគ្នានៃចំណងជើងធំៗដែលកាសែតជាច្រើននិយាយពី ចំណុចល្អរបស់លោកស្រីគ្លីនតុន និងភាពខ្មៅងងឹតរបស់ត្រាំ។

ជាការពិតលោកស្រីគ្លីនតុន រីករាយនឹងកម្រិតគាំទ្រពុំធ្លាប់មានពីមុនមកពីកាសែតទូទាំងអាមេរិក តាំងពី New York Times រហូតដល់កាសែតចំណាស់ៗរបស់សាធារណរដ្ឋជាច្រើន ដែលបាន ងាកទៅគាំទ្របេក្ខនារីប្រជាធិបតេយ្យនោះវិញ ដូចជា Cincinnati Enquirer, The Arizona Republic និង The Dallas Morning News ។

លោកស្រី គ្លីនតុន ក៏ត្រូវបានកាសែត San Diego Union-Tribune ប្រកាស ទទួលស្គាល់ផងដែរ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍