ស្រណោះ​ណាស់!​ ក្មេងតូចៗ​ ៣នាក់បងប្អូន បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនឪពុកម្តាយ ជាប់ពាក់ព័ន្ធគ្រឿងញៀន រស់​នៅឯកកោគ្មានទីពឹង

(ឧត្តរមានជ័យ)៖ កម្លាំង​នគរបាល​ស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប្តីប្រពន្ធរួចបញ្ជូនទៅ​សាលាដំបូងខេត្តឧត្តរមានជ័យ ដោយជាប់ពាក់ពន្ធ័ នឹងគ្រឿងញៀន ​ព្រឹកថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ​២០១៦កន្លងទៅនេះ បាន​ទុក​​កូនៗតូច៣នាក់ គ្មានទីពឹងនៅឯកកោ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង​។

ក្មេងតូចៗដែលគ្មានទីពឹងនោះ ទី១-ឈ្មោះ ភឹម លាងហេង ភេទស្រី​ អាយុ១៤ឆ្នាំ ជាកូនច្បង ទី២-ឈ្មោះ ភឹម សុផាន់ណា​ ភេទស្រីអាយុ៥ឆ្នាំ និងទី៣-ឈ្មោះ ភឹម សុភត្រ្តា ភេទប្រុស អាយុជាង១ខួប​។

​ប្អូនស្រី​ ភឹម លាង​ហេង​ បានរៀបរាប់ទាំងក្តុកក្តួល​ស្ទើរតែស្រែកយំ ​ថានាងជួបការលំបាកណាស់ ដោយត្រូវមើលថែទាំប្អូនៗទាំងយប់ ទាំងថ្ងៃ វាយំស្រែករកម្តាយ ​និងឪពុក​ ដោយមិនបានដេកពួន ហើយរូបនាង បានបាត់បង់ការសិក្សាថែមទៀតផង រូបនាង និងប្អូនបានលើដៃសុំអំពាវនាវ ដល់ស្ថាប័ន​តុលាការ​ ជាពិសេស​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួយអន្តរាគមន៍​ មេត្តា​សុំដោះលេងម្តាយ​របស់នាង​ មកវិញដើម្បីមក គ្រប់គ្រងកូនៗ តែឪពុកបើរូបគាត់មានទោសកំហុសនោះ ចាត់ការតាមច្បាប់ទៅចុះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កម្លាំងនគរបាលស្រុកក្រគរ បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយជនសង្ស័យរូបនេះថា កូនរបស់គាត់មានជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់សារធាតុញៀន ដោយសំណូមពរឲ្យបញ្ជូនខ្លួន ទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ថ្មីៗនេះ ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ មួន សុភ័ក្ត្រ អាយុ២៧ឆ្នាំ។ លោកអធិការបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្តឹង ពីឈ្មោះ កែវ សុភាព អាយុ ៤៩ឆ្នាំ (ជាឳពុក) និងឈ្មោះ ញឹប សំអាត អាយុ៤៨ឆ្នាំ (ជាម្តាយ) ថាកូនប្រុសរបស់គាត់មានជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ហើយហាមមិនស្តាប់។

ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវរៀបចំឯសារ ដើម្បីបញ្ជូនទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត