ជនដៃដល់ដែលសម្លាប់ប្តីប្រពន្ធ ២នាក់ នៅកណ្តាលវាលស្រែ ត្រូវតុលាការខេត្តព្រៃវែង ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

(ព្រៃវែង)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង លោក ឃ្លោក ពិសិដ្ឋ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ដែលជាឃាតក សម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ នៅកណ្ដាលវាលស្រែ ក្នុងស្រុកកញ្ជ្រៀច។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ឆាយ ហេង ហៅតឹង អាយុ២៨ឆ្នាំ ត្រូវជាប់ចោទ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រ២០០ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តិទៅ​ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ។

សូមបញ្ជាក់ថា អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ​នៅ​ចំណុច​វាលស្រែ​ខាងលិច​ ភូមិ​ព្រៃ​ផ្តៅ ​ឃុំ​កញ្ជ្រៀច​ ស្រុកកញ្ជ្រៀច ចំងាយ​៨៥០​ម៉ែត្រ​ ខាងលិច​ផ្ទះ​ជន​រង​គ្រោះ។​ ​

ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩៖០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបានបញ្ជាក់ថា ​ជន​រង​គ្រោះ​ទាំង​២​នាក់​ ប្រពន្ធឈ្មោះ​ កាក់​ ប៊ុ​ន​ថា​ន អាយុ​៤៨​ ឆ្នាំ ​រង​របួស​៣​កន្លែង (ស្នាម​របួស​ភ្នែក​ខាងស្ដាំ ជំរៅ​បុក​ចូល​ជ្រៅ​ទៅ​ក្នុង​សាច់,​ របួស​ភ្នែក​ខាងឆ្វេង​ ជំរៅ​ជ្រៅ​ ទៅ​ក្នុង​សាច់, ស្នាម​បែក​ដាច់​បបូ​មាត់​ទាំង​ លើ​ទាំង​ក្រោម) ប្ដីឈ្មោះ មាន​ យ៉​ន​ ​អាយុ​៤៣​ឆ្នាំ រងរបួស៤​កន្លែង (​ស្នាម​របួស​ក្រោម​ប្រឡង់​ ភ្នែក​ឆ្វេង មុត​ជ្រៅ​ចូល​ក្នុង​សាច់​,​ ស្នាម​របួស​ដាច់​ ត្រចៀក​ឆ្វេង​​,​ របួស​ក្នុង​ប្រឡង់​ភ្នែក​ខាងស្ដាំ​ចូល​ជ្រៅ​,​ របួស​ចំ​ក្រ​ចៀក​ស្ដាំ)។​

ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ជុំវិញ​រឿង​ឃាតកម្ម​យ៉ាង​ឃោរឃៅ​ មកលើ​ជន​រង​គ្រោះ​ ២​នាក់​ប្តី​-ប្រពន្ធ​ដើរ​រក​ខ្យង​ពេល​យប់ សម្លាប់​ចាក់​កម្ទេច​កែវភ្នែក​ទាំង​២ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ចំណុច​វាលស្រែ​ខាងលិច ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច និង​មាន​ចម្ងាយ​ប្រមាណ​៨៥០​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ កាល​វេលា​ម៉ោង​ ១០​ព្រឹក ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ ។

ពេលនេះឃាតករ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ក្រោយ​ពី​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​អស់​រ​យៈ​ពេល​ ២​យប់​២​ថ្ងៃ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១១ តុលា នេះ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ជា ឃាតករ មក​ធ្វើ​ត្រាប់​ពីសកម្មភាព​ សម្លាប់​យ៉ាង​ឃោរឃៅ​ឡើង​វិញ​។

សូម​ជម្រាប​ឡើង​វិញ​ថា មុន​ការ​ប្រទះ​ឃើញ​សាកសព​ ២​នាក់​ប្តី​ប្រពន្ធ​នេះ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​៨ តុលា ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​រក​ខ្យង ត្រី តាម​ទម្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ​២១ ហើយ​ក៏​បាន​បាត់​មិនឃើញ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ទេ ។ ស្ត្រី​ចំណាស់​ជា​ម្តាយ​ ដែល​មានផ្ទះ​នៅ​ទីទៃ​ ពី​គ្នា​បាន​ដើរមក​សួរ​ពួក​ចៅ​ៗ ព្រោះ​បាត់​ឪពុក​ម្តាយ​ ពួក​គេ​មិនឃើញ​ត្រឡប់​មក​ ផ្ទះ​ដូច​សព្វមួយដង ។

ដោយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​តាម​រក​ រហូត​ដល់​ម៉ោង​ ១០​ព្រឹក​ទើប​ប្រទះ​ឃើញ​ សាកសព​ទាំង​២​នាក់ ។ ជន​រង​គ្រោះ​ប្រពន្ធ​ឈ្មោះ កាក់ ប៊ុ​ន​ថា​ន អាយុ​៤៨​ឆ្នាំ និង​ប្តី​ឈ្មោះ មាន យ៉​ន អាយុ​៤៣​ឆ្នាំ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនដៃដល់ដែលសម្លាប់ប្តីប្រពន្ធ ២នាក់ នៅកណ្តាលវាលស្រែ ត្រូវតុលាការខេត្តព្រៃវែង ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

ជនដៃដល់ដែលសម្លាប់ប្តីប្រពន្ធ ២នាក់ នៅកណ្តាលវាលស្រែ ត្រូវតុលាការខេត្តព្រៃវែង ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

ជនដៃដល់ដែលសម្លាប់ប្តីប្រពន្ធ ២នាក់ នៅកណ្តាលវាលស្រែ ត្រូវតុលាការខេត្តព្រៃវែង ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

ជនដៃដល់ដែលសម្លាប់ប្តីប្រពន្ធ ២នាក់ នៅកណ្តាលវាលស្រែ ត្រូវតុលាការខេត្តព្រៃវែង ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ