តើអ្នកចូលចិត្តញ៉ាំនៅពេលដែល កំពុងធ្វើដំណើរ ឬនៅក្នុងឡានរបស់អ្នក ដែរឬទេ?

ភ្នំពេញ៖ អែបមកម្ខាង ហើយនិយាយថា « សុំឈុត The Big Carlខ្នាតធំមួយ ហើយសូមការ៉េមក្រឡុកមួយដុំផង។ អរគុណ»។ ចាំមិនដល់៥នាទីផងអ្នក នឹងអាចបើកចេញបន្ត ជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់ មួយកញ្ចប់។

នេះគឺជាបទពិសោធន៍រីករាយមួយដែលអ្នកនឹងទទួលបាន រាល់ពេលអ្នកមករង់ចាំកុម្ម៉ង់ម្ហូបនៅហាង Drive-thru ដំបូងបង្អស់នៅប្រទេសកម្ពុជារបស់ Carl’s Jr.។ មិនមានកន្លែងណា ដែលមានបម្រើអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ ឬអាហារពេលល្ងាចដែលជាប៊ឺហ្គឺធំដែលមានសាច់ស្រទន់ឆ្ងាញ់ ជាប់មាត់បែបនេះ នៅក្នុងយានយន្តរបស់អ្នកនោះទេ។

ជាមួយនឹងវត្តមានរបស់ Carl’s Jr. ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាជនខ្មែរនឹងទទួល បានបទពិសោធន៍ដ៏ថ្មីសន្លាងមួយ មិនធ្លាប់មានជាមួយនឹងហាង Drive-Thru ដែលមានបម្រើអាហារ Fast-food។ ខណៈដែលប្រទេសកម្ពុជាសម្បូរ ទៅដោយហាងម្ហូបអាហារនៅតាមផ្លូវ វាបានក្លាយជាមក ជាផ្នែកមួយនៃវប្បធម៌នៃការស្រស់ស្រូបអាហាររបស់ប្រជាជនខ្មែរ ដែលពួកគាត់និយមញ៉ាំ អាហារនៅតូបអាហារតាមផ្លូវ ហើយហាង Drive-Thru នេះគឺជាផ្នត់គំនិតស្រដៀង គ្នាប៉ុន្តែមានភាពទាន់សម័យ។

សម្រាប់អ្នកដែលពុំធ្លាប់មានបទពិសោធន៍ ទិញអាហារតាមហាង Drive-Thru អតិថិជនត្រូវកុម្ម៉ង់ តាមរយៈម៉ាស៊ីនមួយដែលពិនិត្យ ដោយបុគ្គលិកម្នាក់ខាងក្នុងហាង ហើយបន្ទាប់មកជិះទៅខាងមុខបន្តិច ដល់បង្អួចហាង ដើម្បីទទួលអាហារ និងបង់ប្រាក់។

ជាស្លាកយីហោមួយដែលមានឈ្មោះល្បីល្បាញខាងជំនះ ឧបសគ្គផ្នែកពាណិជ្ជកម្ម និងបង្កើតនូវ «បទពិសោធន៍ថ្មីៗ»នោះ លោក ណម ហាវ ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន TH F&B Co. Ltd បានថ្លែងថា៖ «វាជាឱកាសមួយដ៏ល្អ ក្នុងការបើកហាង Drive-Thru ដំបូងគេនៅកម្ពុជា»។
ជាមួយនឹងកំណើនចំនួនរថយន្ត ពីមួយថ្ងៃទៅមួយថ្ងៃនៅទីក្រុងភ្នំពេញ ការបើកហាង Drive-Thru នេះនឹងជួយធ្វើឲ្យ ការចូលបរិភោគអាហាររបស់ប្រជាជនកម្ពុជា កាន់តែមានភាពងាយស្រួល។

ថ្លែងប្រកបដោយទំនុកចិត្តលើការផ្តល់សេវាកម្មងាយៗរបស់ Carl’s Jr. នៅហាង Drive-Thru ទៅកាន់អតិថិជនដែលចូលចិត្តញ៉ាំបឺហ្គឺរ តែមានភាពមមាញឹកនឹងការងារនោះ អ្នកនាង សូម៉ាជសូវារី ដែលជាប្រធានផ្នែកប្រតិបត្តិនៅហាង Carl’s Jr Cambodia បានថ្លែងថា៖ «អតិថិជនរបស់យើង មានជម្រើសច្រើន។ ពួកគាត់អាចចូលមកញ៉ាំខាងក្នុងហាងដែលមានការតុបតែងដូចនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ឬគ្រាន់តែជិះកាត់ ហើយកុម្ម៉ង់ម្ហូបពីបង្អួច Drive-Thru របស់យើងជាការស្រេច»។

បើយោងតាមលោកហាវ៖ «ហាងដែលមាន Drive-Thru ជាទូទៅលក់ដាច់ជាងហាងដែលមិនមាន Drive-Thru ហើយបើទោះយើងត្រូវដាក់បន្ថែមបុគ្គលិក ឲ្យបម្រើការដើម្បីបង្កើនការលក់របស់យើងក្តី ក៏យើងនៅតែអាចចំណេញដែរ»។
នៅសម័យកាលដែលមនុស្សគ្រប់ គ្នាចង់បានអ្វីៗមកក្នុងដៃភ្លាមៗ Carl’s Jr. នឹងចេញមុខដោយផ្តោតទៅលើល្បឿននៃសេវាកម្ម ខណៈដែលគុណភាព អាហារនៅតែឈ្ងុយឆ្ងាញ់ដូចញ៉ាំក្នុងហាងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តើអ្នកចូលចិត្តញ៉ាំនៅពេលដែល កំពុងធ្វើដំណើរ ឬនៅក្នុងឡានរបស់អ្នក ដែរឬទេ?

តើអ្នកចូលចិត្តញ៉ាំនៅពេលដែល កំពុងធ្វើដំណើរ ឬនៅក្នុងឡានរបស់អ្នក ដែរឬទេ?

តើអ្នកចូលចិត្តញ៉ាំនៅពេលដែល កំពុងធ្វើដំណើរ ឬនៅក្នុងឡានរបស់អ្នក ដែរឬទេ?