ការ​ស្រាវជ្រាវរកឃាត​ករជួប​ឧបសគ្គ តែចេញ​​តម្រុយពីក្រុម​​គ្រួសារ​

ខេត្តកំពង់ស្ពឺ ៖ សម​ត្ថ​កិច្ច​នគរបាល​ស្រុក​ឧដុ​ង្គ​ ព្រមទាំង​​កម្លាំងជំនាញ​កំពុង​តែ​ដុតដៃដុតជើង​ ក្នុង​ការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​​ ជន​ដៃ​ដល់​ចាក់​​សម្លាប់​បុរស​ចំណាស់​នៅ​ព្រៃ​ក្បែរ​ចម្ការ​​ ដោយ​បាន​​​​បើក​ការ​ស៊ើប​អង្កេត​​ ទៅលើអ្នក​ពាក់​ព័​ន្ធ​នៅ​ក្នុងភូមិ​រួចរាល់​អស់​ហើយ​ នៅ​សល់​តែ​ការ​ចុះ​ទៅ​ពិនិត្យ​​ ទីតាំង​កើតហេតុ​ប៉ុណ្ណោះ​ ព្រោះតែ​កត្តា​​ធម្មជាតិ​ទឹក​លិច​ផ្លូវ​ មិន​អាច​ធ្វើ​ដំណើរ​ទៅ​បាន​។

លោក​វរសេ​នី​យ៍​ទោ​ ខឹ​ម ​សា​ម៉ុ​ន ​អធិការ​នគរបាល​ស្រុក​ឧ​ដុ​ង្គ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​តុលា​ ថា​ មូលហេតុ​ដែល​សមត្ថកិច្ច​ មិន​បាន​​ពិនិត្យ​កន្លែង​កើតហេតុ​ ព្រោះតែ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ បាន​នាំ​យក​សព​មក​តម្កល់​​នៅ​លើ​ផ្ទះ ​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ ។

​ដូច្នេះ​ សមត្ថកិច្ច​ព្រមទាំង​ជំនាញ​ បាន​ត្រឹមតែ​ធ្វើ​កោសល្យវិច័យ​សព​ នៅ​លើ​ផ្ទះ​តែ​ប៉ុណ្ណោះ​ ។ ដោយឡែក​ មនុស្ស​ពាក់​ព័​ន្ធ ​គឺ​សមត្ថ​កិច្ច​​​លោក​​បាន​បន្ត​នីតិវិធី​រួចរាល់​អស់ហើយ​​ឃើញ​ថា ​មាន​​តំរុយ​ណាមួយ​​ដែល​បញ្ជាក់​ថា ​មនុស្ស​ទាំងនោះ​​ពាក់​ព័​ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​ឡើយ​ ។ ​ក្នុង​នោះ​ មាន​ទាំង​កូន ក្មួយ ​និង​អ្នក​ជិតខាង​ផង​ដែរ ​ដែល​ធ្លាប់​មាន​បញ្ហា​នឹង​គ្នា ​កាលពី​ឆ្នាំ​កន្លង​ទៅ​ ។

លោក​អធិការ​បញ្ជាក់​ថា​ កន្លែង​កើតហេតុ​គឺ​សំបូរ​ទៅ​ដោយ​ព្រៃ​ ហើយ​មាន​ចម្ងាយ​​ឆ្ងាយ​ពី​ភូមិ​ ទើប​ជន​ដៃដល់​មានឱកាស​ សម្លាប់​ជន​រង​គ្រោះ​បាន ​ដោយ​ងាយ​បែប​នេះ​ ។

​​​ទោះជា​បែប​​នេះ​ក្តី​ ក៏​សមត្ថកិច្ច​របស់​លោក​ មិន​ព្រងើយកន្តើយ​នោះ​ទេ​ គឺ​ធ្វើ​យ៉ាងណា​ស្រាវជ្រាវ​ករណី​នេះ​ ឱ្យ​​ទាល់តែ​សម្រេច ដើម្បី​​ឈាន​ទៅ​ចាប់​ជន​ដៃដល់​ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។

​អ្វី​ដែល​សមត្ថកិច្ច​របស់​លោក ត្រូវ​បើក​ការ​ស៊ើប​អង្កេត​បន្ត​​គឺថា​តាម​ការ​​បំភ្លឺ​ពី​ក្រុម​គ្រួ​សារ​ ជន​រង​គ្រោះ​​កន្លង​​មក រ​វាង​​​សព​ជន​រង​គ្រោះ ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​អ្នក​ រស់នៅ​ខាង​ខេត្ត​កំពង់​ឆ្នាំង​ព្រោះថា​ មិន​ត្រឹមតែ​ជា​ទំនាស់​ធម្មតា​នោះ​ទេ ​កាល​ណោះ​ឈាន​ទៅ​ដល់​កាប់​ បំផ្លាញ​ដំណាំ​គ្នា​ទៀត​ផង ​ព្រោះតែ​រឿង​ព្រំ​ដី​ដែល​ភាគី​ម្ខាង​ៗ​សម្អាង​​ថា​ ជា​ដី​រៀង​ៗ​​ខ្លួន ​(​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​ និង​កំពង់​ឆ្នាំ​ង) ​។

លោក​អធិការ​​​ បញ្ជាក់​​ចុង​ក្រោយ​ថា បើ​ទោះជា​បែប​នេះ​ក្តី​ ក៏​មិន​ទាន់​យក​ជា​ការណ៍​​បាន​ឡើយ​​ ​រង់ចាំ​បើក​ការ​ស៊ើបអង្កេត​ជា​មុន​សិន​ទើប​ការ​ពិត​ ត្រូវ​បាន​លាតត្រដាង​ឱ្យ​មហាជន​បានដឹង​ ។

គួរ​បញ្ជាក់​ថា ​កាលពី​វេលា​ម៉ោង០៥ និង​៣០​នាទី​ថ្ងៃ​ទី​០៧ តុលា កន្លងមក ស្ថិតនៅ​ចំនុច​ព្រៃ​ក្រាំង​ខាងជើង ជាប់​ប្រឡាយ​ខាងជើង​ភូមិ​ព្រៃ​ច្រាប​លិច ចម្ងាយ​១៥០០​ម៉ែត្រ ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ករណី​ឃាត​ម​កម្ម​មួយ​ កើតឡើង​ជន​រង​គ្រោះ​ឈ្មោះអូត មុត ភេទ​ប្រុស អាយុ៥៥​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​

តាម​ការ​សាកសួរ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បំភ្លឺ​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរទៅ​មើល​ចំការ​ របស់​ខ្លួន​នៅ​ចំណុច​ខាងលើ តែ​ទៅ​មិន​ទាន់​ដល់​នៅឡើយ ​ក៏​ត្រូវជន​មិន​ស្គាល់​អត្តសញ្ញាណ​ លប​កាប់​ប្រហារ​​ស្លាប់​តែ​ម្តង​។

ដោយ​បាត់​ជន​រង​គ្រោះ​យូរ​ពេក ​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​តាម​ទៅ​រក​​ ក៏ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុងព្រៃ​ក្បែរ​ចំការ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ​និង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការ​ស្រាវជ្រាវរកឃាត​ករជួប​ឧបសគ្គ តែចេញ​​តម្រុយពីក្រុម​​គ្រួសារ​

ការ​ស្រាវជ្រាវរកឃាត​ករជួប​ឧបសគ្គ តែចេញ​​តម្រុយពីក្រុម​​គ្រួសារ​

ការ​ស្រាវជ្រាវរកឃាត​ករជួប​ឧបសគ្គ តែចេញ​​តម្រុយពីក្រុម​​គ្រួសារ​

ការ​ស្រាវជ្រាវរកឃាត​ករជួប​ឧបសគ្គ តែចេញ​​តម្រុយពីក្រុម​​គ្រួសារ​

ការ​ស្រាវជ្រាវរកឃាត​ករជួប​ឧបសគ្គ តែចេញ​​តម្រុយពីក្រុម​​គ្រួសារ​